សម្តេចនាយករដ្ឋមន្រ្តីធ្វើមាតុភូមិនិវត្ថន៍ពីកិច្ចប្រជុំកំពូល G20 ដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១២—–

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាធ្វើមាតុ ភូមិនិវត្តន៍ពីកិច្ចប្រជុំកំពូល G20 លើកទី ៧ នៅប្រទេសម៉ិកស៊ិកដោយសុវត្ថិភាព កាលពី រាត្រីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១២បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះកាលពីថ្ងៃទី ១៦ មិថុនាក្នុងនាម ជាប្រធាន អាស៊ាននោះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិថ្លែង ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីការមកដល់ របស់គណៈប្រតិ ភូ ជាន់ខ្ពស់ថា នៅក្នុងកិច្ចប្រជុំនោះ ក្នុងនាមជាប្រធានអាស៊ានសម្តេចនាយក រដ្ឋមន្រ្តី បានស្នើឲ្យប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនទាំងនោះ ត្រូវគិតពីបញ្ហាចំនួនពីរ គឺ សន្តិសុខស្បៀង និងតម្លៃប្រេងឥន្ធនៈ មានន័យថា បើតម្លៃប្រេងកើនឡើងនាំឲ្យតម្លៃស្បៀងកើន ឡើងផងដែរ ហើយវាបានជះឥទ្ធិពល និងប៉ះ ពាល់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋទៀតផង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការរីក ចម្រើនផ្នែក សេដ្ឋកិច្ចរបស់អាស៊ានឆ្នាំ ២០១១ ដែលមានការកើនឡើង ៥,២% ក្នុងពេលដែល សេដ្ឋកិច្ចនៅអឺរ៉ុប មាន ការថយចុះ ដោយឡែកសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង៧,១%។ សម្តេច តេជោមានប្រសាសន៍ថា មូល ហេតុចម្បងនៃការឡើងថ្លៃ ស្បៀងនៅលើពិភពលោកសព្វថ្ងៃនេះ គឺដោយសារប្រេងឥន្ធនៈឡើងថ្លៃ ដែល ជាហេតុបណ្តាលឲ្យទំនិញផ្សេងៗទៀតឡើងថ្លៃទាំងអស់ ដែលបាននាំឲ្យប៉ះពាល់ដល់ការកាត់បន្ថយភាព ក្រីក្រ និងប៉ះពាល់ ដល់ភាពក្រីក្ររបស់ប្រជាជននៅ លើពិភពលោកទាំងមូលផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកឡើងអំពីការឯកភាពរបស់ប្រទេសអាស៊ានទាំង ១០ ជាមួយប្រ ទេស បូកបី គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឲ្យមានស្បៀងបម្រុងសម្រាប់ជាយថាហេតុ នៅពេលប្រ ទេសណាមួយក្នុងអាស៊ានបូកបីនោះ យើងត្រូវយកស្បៀងនោះសម្រាប់សង្រ្គោះ បន្ទាន់។

កិច្ចប្រជុំកំពូល G20 លើកទី ៧ ក៏បានពិភាក្សាអំពីការប្រែប្រួលធាតុអាកាស បញ្ហាបរិស្ថាន ដើម្បីធ្វើយ៉ាង ណាឲ្យការអភិវឌ្ឍប្រកបដោយចីរភាព ប៉ុន្តែរក្សាការអភិវឌ្ឍដែលមានបរិស្ថាន បានល្អ ផងដែរ។ កិច្ចប្រជុំ ក៏បានពិភាក្សាលើបញ្ហាចម្រូសសម្រាស់ ដែលកន្លងមកបានកើតមានភាពគាំពារ ដោយប្រទេសធំៗ មួយ ចំនួន ឬក៏ប្រទេសដែលកំពុងតែឈានឡើង ហើយដែលវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុនេះបណ្តាលឲ្យមាននិន្នា ការគាំពារ មានន័យថា មិនឲ្យមានទំនិញផ្សេងៗដទៃទៀតហូរ ចូលដោយសេរីទេ ដើម្បីការពារផលិត ផល ក្នុងស្រុករបស់ខ្លួន ដែលកិច្ចប្រជុំបានស្នើថាកុំឲ្យមាន ការគាំពារនេះទៀត។

ឯកឧត្តម ហោ ណាំហុង បានបញ្ជាក់ថា ជាមតិរួមអង្គប្រជុំបានឯកភាពគ្នាថាធ្វើយ៉ាងណាចាប់ពី ពេលនេះ ដល់ ឆ្នាំ ២០១៤ សុំកុំឲ្យមានការគាំពារនេះទៀត ដែលសម្តេចតេជោ នាយលរដ្ឋមន្រ្តីបានគាំទ្រនូវយោ បល់នេះ និងឲ្យមានការសម្រួលពាណិជ្ជកម្ម ជាពិសេសពីប្រទេស កំពុងអភិវឌ្ឍន៍ទៅប្រទេសអភិវឌ្ឍន៍។

យោងតាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តីឲ្យដឹងថា កិច្ចប្រជុំកំពូល G20 ដែលធ្វើឡើងនៅ ប្រទេសម៉ិកស៊ិក បានពិភាក្សាពីវិបត្តិសេដ្ឋកិច្ចនៅក្នុងពិភពលោក ជាពិសេសបញ្ហាបំណុលនៅអឺរ៉ុប ដែលអាចធ្វើឲ្យប៉ះ ពាល់ ដល់ប្រទេសនានា ហើយដើម្បីទប់ទល់ការរាលដាលបញ្ហានេះ កិច្ចប្រជុំទាំង មូលបានសម្រេចផ្តល់ថវិកា ចំនួន ១២១,៥ ពាន់លានដុល្លារដល់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ជាមួយ គ្នានេះកិច្ចប្រជុំក៏បានស្នើឲ្យមានថវិកាបម្រុង ដើម្បីទប់ស្កាត់ការរីករាលដាល នៃវិបត្តិមួយនេះ និង ជួយឧបត្ថម្ភដល់ប្រទេស ដែលមានបញ្ហា និងខ្វះស្បៀង និងអំពីការផ្លាស់ប្តូរទំនិញរវាងប្រទេស នីមួយៗ ផងដែរ។ ឯកឧត្តម ហោ ណាំហុង មានប្រសាសន៍ថា កិច្ចប្រជុំកំពូល G20 ក៏បានពិភាក្សា អំពីបញ្ហាប្រ ឈមរបស់សកលលោក នាពេលបច្ចុប្បន្ននេះ គឺបញ្ហាអភិវឌ្ឍន៍ដោយចីរភាព ដោយ សារថា ការលំបាក ខាង សេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោកសព្វថ្ងៃនេះ វាបានរាំងស្ទះដល់ការផ្តល់ ជំនួយសម្រាប់ប្រ ទេស កំពុងអភិវឌ្ឍន៍ ដើម្បីធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខ្លួននោះ៕

ដោយលោក ជឹម ណារី

    Download PDF

Comments are closed.