លោក មូបារ៉ាក់ ស្ថិតក្នុងដំណើរភ្លឹកប៉ុន្តែមិនស្លាប់ទេ
AKP ភ្នំពេញ ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១២—–
ប្រភពមន្ទីរពេទ្យមួយបានប្រាប់ស៊ីនហួកាលពីល្ងាចថ្ងៃអង្គារថាអតិតប្រធានាធិបតីប្រទេសអេហ្ស៊ីប លោក ហូស៊ី មូបារ៉ាក់ ស្ថិតក្នុងដំណើរភ្លឹកព្រមទាំងស្ថិតនៅក្នុងការជួយសង្រ្គោះអាយុជីវិត ដោយបាន បដិសេធ ពាក្យដែលថា លោកបានស្លាប់ទៅហើយនោះ ។
ប្រភពបាននិយាយថា លោក មូបារ៉ាក់ បានពឹងផ្អែកទៅលើប្រដាប់ដកដង្ហើម នៅក្នុងក្រុមមើលថែ រក្សាយ៉ាង ហ្មត់ចត់មួយនៃមន្ទីរពេទ្យយោធាមួយក្នុងក្រុងគែរ ចាប់តាំងពីលោកត្រូវបានគេផ្ទេរពីពន្ធនាគារ តូរ៉ា កាលពី ល្ងាចថ្ងៃអង្គារ បន្ទាប់ពីទទួលរងការដាច់សរសៃឈាមក្នុងខួរក្បាល ។
អ្នកយកព័ត៌មានមួយរូប របស់ស៊ីនហួនៅឯមន្ទីរពេទ្យនោះបាននិយាយថា បុរសស្លៀកពាក់ស៊ីវិល បានស្ថិត នៅក្បែរមន្ទីរពេទ្យនោះ ដោយមិនអនុញ្ញាតឲ្យមានអ្នកណាម្នាក់ចូលនោះទេ ។
បច្ចុប្បន្នមិនមានរបាយការណ៍ផ្លូវការណាមួយ ពីពួកអាជ្ញាធរមន្ទីរពេទ្យនេះ ស្តីពីស្ថានភាពរបស់ លោក មូបា រ៉ាក់ ឡើយ ។
ទីភ្នាក់ងារព័ត៌មាន MENA ផ្លូវការរបស់អេហ្ស៊ីបនៅពេលមុននេះ បានដកស្រង់សំដីប្រភពពេទ្យ ដែលនិយាយ ថា បេះដូងរបស់លោកឈប់ដើរ ហើយគេបានជួយសង្រ្គោះលោកជាច្រើនលើក ប៉ុន្តែលោក មិនបានឆ្លើយ តបទេ ។
ពួកអ្នកគាំទ្ររាប់សិបនាក់បានស្ថិតនៅឯក្លោងទ្វារមន្ទីរពេទ្យ ដោយអ្នកខ្លះកាន់រូបថតរបស់លោក មូបារ៉ាក់ និងខ្លះទៀតសូត្រធម៌ជូនដល់លោក ៕
ប្រភពស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











