រដ្ឋាភិបាលគាំទ្រកម្មវិធីផ្លាស់ប្តូរសិស្សនិស្សិតសម្រាប់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១២—–
រដ្ឋាភិបាលថៃនឹងប្រគល់សៀវភៅសហគមន៍អាស៊ាន ដល់សិស្សថ្នាក់បឋមសិក្សា និងវិទ្យាល័យ ក្នុងការលើក កម្ពស់ការផ្លាស់ប្តូរកម្មវិធីសម្រាប់សិស្សនិស្សិត រវាងប្រទេសជាសមាជិកអាស៊ាន ។
លោក តាយ៉ា ទីបស៊ូវ៉ាន់ អភិបាលរង BMA ក្រុងបាងកកបានថ្លែងថា BMA នេះជាការរៀបចំ សម្រាប់អាស៊ាន ដែលជិតមកដល់ក្នុងឆ្នាំ២០១៥ខាងមុខនេះ ដោយការអប់រំសិស្សនៅថ្នាក់បឋមសិក្សា និងវិទ្យាល័យក្នុងទី ក្រុងបាងកក តាមរយៈសៀវភៅទាំងនេះ ដោយផ្តោតទៅលើកិច្ចការរដ្ឋបាលប្រវត្តិ សាស្រ្តវប្បធម៌ និងភាសា របស់ប្រទេសនីមួយៗ នៅក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០ ដែលរួម មានប្រទេសថៃ ម៉ាឡេស៊ី ហ្វីលី ពីន ឥណ្ឌូណេស៊ី សិង្ហបូរី ប្រ៊ុយណេ ឡាវ កម្ពុជា វៀតណាម និងភូមា ។
ជាងនេះទៀត BMA គ្រោងនឹងបង្កើតឡើង នូវកម្មវិធីផ្លាស់ប្តូរសិស្សនិស្សិតមួយ រវាងប្រទេសទាំង ១០សម្រាប់ និស្សិតថៃ ដើម្បីសិក្សាធ្វើឲ្យប្រសើរឡើង ទាំងសក្តានុពល និងចំណេះដឹងរបស់ពួកគេ ក្នុងវគ្គ សិក្សានានាលើ ផ្នែកទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាសមាជិកអាស៊ាន ៕
( ប្រភព ស៊ីន ហួ បកប្រែដោយលោក មាស សំអុល ) វាយអត្ថបទៈ មុំ ញ៉ន
| Tweet |
|
|
|
|
|
|
|
|||||











