អ្នកវិនិយោគខេត្តក្វាងស៊ីប្រទេសចិនមានបំណងមកវិនិយោគដាំដំឡូងមី និងដាំដំណាំអំពៅនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១២–
អ្នកវិនិយោគខេត្តក្វាងស៊ីមួយក្រុម ដែលដឹកនាំដោយលោក ចេន ចាងលៀង អភិបាលរង ខេត្តក្វាងស៊ី ប្រទេសចិន បានមកបំពេញទស្សន កិច្ចសិក្សាពីការវិនិយោគលើការដាំអំពៅ និង ដំណាំដំឡូងមីនៅកម្ពុជា។
នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋស ភាព្រឹថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២នេះ លោក ចេន ចាងលៀង បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា លោកក៏បានសំណូមពរដល់ សម្តេចប្រធាន រដ្ឋសភាកម្ពុជា នៅពេលដែលអ្នកវិនិយោគខេត្តក្វាង ស៊ីប្រទេសចិនមកកម្ពុជា សុំជួយការគាំទ្រពី សម្តេចប្រធានផងដែរ ដើម្បីឲ្យដំណើរការវិនិយោគនៅកម្ពុជាមានផ្លែផ្កាល្អ។
តាមការបញ្ជាក់ពីលោក ចេន ចាងលៀង បានឲ្យដឹងថា ខេត្តក្វាងស៊ីទេសចិនជាខេត្តកសិកម្ម ដែលផលិតដំឡូងមី និងអំពៅ ។ ក្នុងឆ្នាំនេះ ឃើញថា សេដ្ឋកិច្ចរបស់ខេត្តក្វាងស៊ីមានការរីកចម្រើនជាងឆ្នាំមុនចំនួន ២.០០០លានដុល្លារអាមេរិក ដែលជាសក្តានុពលសេដ្ឋកិច្ចមួយរបស់ខេត្តក្វាងស៊ី។ លោកបានបន្តថា បញ្ហាធំបំផុតដែលខេត្តក្វាងស៊ីមានគឺដំណាំអំពៅ និងដំឡូងមី ហើយសមិទ្ធផលអំពៅក្នុងឆ្នាំនេះ គឺ មាន ៦ម៉ឺនតោនក្នុងមួយឆ្នាំ ដំឡូងមីមាន៥ម៉ឺនតោនក្នុងមួយឆ្នាំ។បើគិតទូទាំងប្រទេសដំឡូងមីមាន ៧០ភាគរយ អំពៅមាន ៦០ភាគរយក្នុងមួយឆ្នាំៗនៃប្រទេសចិន។ប៉ុន្តែលោកក៏បានលើកឡើងថា បើទោះជាមានការផលិតច្រើនយ៉ាងនេះក្តី បើគិតពីតម្រូវការ គឺចិន នៅត្រូវ ការអំពៅនិងដំឡូងមីដើម្បីបំពេញការខ្វះខាតប្រជាជនចិនថែមទៀត។ ក្នុងគោលបំណងនេះ លោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីមកវិនិយោគខាងផ្នែកដំឡូងមី និងដាំអំពៅ។
លោក ចេន ចាងលៀង បានសម្តែងអំណរអគុណចំពោះសម្តេចដែលឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យលោកបានចូល ជួបសម្តែង ការគួរសម ហើយលោកបានជម្រាបជូនសម្តេចថានៅខែកញ្ញាឆ្នាំ២០១២ខាងមុខនេះ នៅខេត្តក្វាងស៊ីតែងតែរៀបចំពិព័រណ៍អាស៊ានជារៀង រាល់ឆ្នាំ សុំអញ្ជើ្មញសម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈបរតិភូទៅបំពេញទស្សនកិច្ច នៅខេត្តក្វាងស៊ី ដើម្បីចូល រួម និងពិនិត្យពិព័រណ៍នេះផង។
ជាការឆ្លើយតបសម្តេចបានទទួលយកនូវការអញ្ជើញនេះ ហើយថាចាំជ្រើសរើសពេលវេលាសមស្របណាមួយសម្តេចនឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងស៊ី ប្រទេសចិន៕ ដោយលោក ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||











