ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមមកពិនិត្យ និងវះកាត់ ជំងឺភ្នែកពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ
AKP ភ្នំពេញ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១២–
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការ គាំទ្រពីសមាគមនារី ដើម្បីសន្តិភាព និងការ អភិវឌ្ឍន៍ បានមកកាន់ខេត្តក្រចេះ ដើម្បីជួយពិនិត្យ និងវះកាត់ ជំងឺភ្នែកជូនពលរដ្ឋកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
លោក ស៊ុន វរវង្ស អនុប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងកាលពីថ្ងៃទី ១៤ ខែមិថុនា ២០១២ ថា តាមរបៀបវារៈដែលបានកំ ណត់ គឺក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម បានមកជួយពីនិត្យ និង ធ្វើការវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋកម្ពុជានៅខេត្តក្រចេះ ដោយឥត គីតថ្លៃចំនួន១ថ្ងៃ គឺថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១២ បន្ទាប់មកនឹងបន្តដំណើរទៅបំពេញបេសកកម្មដូចគ្នានេះនៅខេត្តស្ទឹងត្រែងទៀត។
លោកស្រី ប៊ុន ស៊ីថូត ប្រធានមន្ទីរកិច្ចការនារីខេត្តក្រចេះ និងជាអនុប្រធានសមាគមនារីដើម្បី សន្តិភាព និងការអភិវឌ្ឍបានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១២នេះថា នៅក្នុងរយៈពេល ១ថ្ងៃ នៃការពិនិត្យ និងវះកាត់ជំងឺភ្នែក ជូនពលរដ្ឋកម្ពុជានៅខេត្តក្រចេះគេ ឃើញមានអ្នកជំងឺដែលបានពិនិត្យភ្នែកជាង ៣០០ នាក់ និងអ្នកជំងឺ បានវះកាត់ភ្នែកជាង១០០នាក់ ។ លោកស្រីបញ្ជាក់ថា ជាគោល ការណ៍ប្រសិនបើក្នុងរយៈពេល ១ថ្ងៃនៅតែមានអ្នកជំងឺមកពិនិត្យ និងវះកាត់ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តវៀតណាម នឹងបន្តបេសកកម្មរបស់ខ្លួន មួយព្រឹកថ្ងៃទី ១៥ ខែមិថុនាបន្ថែមទៀតនៅខេត្តក្រចេះ។ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានប្រសាសន៍ថា បើតាមសន្ទុះនៃ អ្នកជំងឺភ្នែកដែលបាន មកកាន់មន្ទីរពេទ្យរង់ចាំឱ្យក្រុមគ្រូពេទ្យវៀតណាមពីនិត្យ និង វះកាត់នោះ គឺមិនអាចបានគ្រប់ៗគ្នាឡើយ ព្រោះ ពេលវេលាត្រូវបានកំណត់រួចហើយ។
គួររំលឹកថា មានប្រជាពលរដ្ឋកម្ពុជា នៅស្រុកស្នួល ខេត្តក្រចេះចំនួន ២៤០នាក់រួចមកហើយ ដែលត្រូវបានក្រុម គ្រូពេទ្យទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជួយពិនិត្យ និងវះកាត់ ភ្នែកដោយឥតគិតថ្ងៃដូចគ្នានេះ កាលពីខែ ធ្នូ ឆ្នាំ ២០១១ កន្លងទៅ៕ ដោយលោក ជួន សុជាតិ
| Tweet |
|
|
|
|
|
|
|
|||||











