បទអត្ថាធិប្បាយ ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ទល់នឹង សិទ្ធិអ្នកបោះឆ្នោត

AKP ភ្នំពេញថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១២–

ប្រសិនបើប្រជាជននៅបរទេស មិនបានដឹងថាប្រទេសកម្ពុជាជិតនឹងមានការបោះឆ្នោតមួយនោះ អ្នកដែលយល់អំពីការឃោសនាស្តីពី សិទ្ធិមនុស្សរបស់ NGO អាចបានដឹងតាមរយៈការអានអត្ថបទមួយរបស់ Brad Adams ដែលជានាយកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស អាស៊ី ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន International Herald Tribune (ការបោះពុម្ពផ្សាយអន្តរជាតិនៃសារព័ត៌មាន New York Times)។

មិនមែនអត្ថបទនោះបានលើកឡើងអំពីការបោះឆ្នោតឃុំ-សង្កាត់នោះទេ។ នោះមិនមែនជាវិធីសាស្ត្ររបស់ Adams ឬអង្គការឃ្លាំ មើល សិទ្ធិមនុស្សឡើយ។ គោលដៅចុងក្រោយដែលពួកគេចង់បាន គឺដើម្បីទាញការចាប់អារម្មណ៍ទៅនឹងដំណើរការប្រជាធិបតេយ្យក្នុងប្រ ទេសកម្ពុជា។ ប៉ុន្តែ ដោយដឹងថាការបោះឆ្នោតឃុំ-សង្កាត់ នឹងទាក់ទាញចំណាប់អារម្មណ៍យ៉ាងធំធេងនោះ ជាក់ស្តែងណាស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សបាន គិតថាខ្លួនអាចនឹងបង្វែរការចាប់អារម្មណ៍ ហើយបើអាចធ្វើទៅបាន គឺថែមទាំងបង្ខូចការបោះឆ្នោតទៀតផង ដោយការវាយប្រហារដែលប្រមាថមើលងាយ និងគ្មានហេតុផលមកលើសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដូច្នេះ អត្ថបទរបស់ Adams ដែលមានស្ទើរតែទាំងស្រុងនូវការជេរប្រមាថ ដែលបានលើកឡើងជា ច្រើនលើកច្រើនសារមកហើយនោះ ហើយដែលនឹងគ្មានសារៈសំខាន់អ្វីសោះនៅពេលណាមួយក្រៅពីនេះ នោះ ត្រូវបានកំណត់ពេលយ៉ាងប្រយ័ត្នប្រយ៉ែង ដើម្បីឱ្យអត្ថបទ នេះបោះពុម្ពឡើងវិញក្នុងប្រទេសកម្ពុជា នៅមុនការបោះឆ្នោត ឃុំ-សង្កាត់ បន្តិចតែប៉ុណ្ណោះ។ សារព័ត៌មាន ជាភាសាអង់គ្លេសតូចមួយ បានធ្លាក់ចូលក្នុង កលល្បិចនេះ។

ច្បាស់ណាស់ Adams គឺជាបុគ្គលដែលសរសេរអំពីការបង្វែរចំណាប់អារម្មណ៍នេះ ដោយសារ ចេតនារបស់គាត់ក្នុងការធ្វើអ្វីៗស្ទើរតែ ទាំងអស់ ដើម្បីបញ្ចេញកំហឹងចំពោះ សម្តេច ហ៊ុន សែន គឺជារឿងព្រេង និទានទៅហើយ។ ការវាយបកផ្ទាល់ខ្លួនរបស់ខ្ញុំជាលើកដំបូង បានធ្វើឡើងមួយទសវត្សរ៍មុន នៅពេលដែល Adams បានបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន Phnom Penh Post (១៣-១៦ ខែកញ្ញា ឆ្នាំ២០០២) នូវអត្ថបទមួយដែលវាយប្រហារមកលើ សម្តេច ហ៊ុន សែន ដែល Adams បានអះអាងថា ផ្អែកលើ «កំណត់ត្រាផ្លូវការ»
របស់រដ្ឋាភិបាលថៃស្តីពីជំនួបនៅខែឧសភា ឆ្នាំ១៩៩៨ រវាង សម្តេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ថៃនាពេលនោះ។

ដូចដែលការបោះពុម្ពផ្សាយឡើងវិញក្នុងសារព័ត៌មាន Phnom Penh Post បានបញ្ជាក់ យ៉ាងច្បាស់នោះកំណត់ត្រាផ្លូវការរបស់ Adams គឺ៖ វាជាក្រដាសបិទជាប់គ្នារញ៉េរញ៉ៃសរសេរជាភាសាអង់គ្លេស មិនត្រឹមត្រូវ មិនមែនជាភាសាថៃ គ្មាននិមិត្តសញ្ញារដ្ឋាភិបាល ហត្ថលេខា ឬការផ្តល់ការអនុញ្ញាតអ្វីទាំងអស់។ បញ្ហានេះត្រូវបានចង្អុលបង្ហាញឱ្យឃើញក្នុងលិខិត ជាបន្តបន្ទាប់មួយដែលផ្ញើរទៅកាន់ សារព័ត៌មាន Phnom Penh Post ប៉ុន្តែ Adams មិនដែលបានដកថយ ឬក៏ព្យាយាមកែតម្រូវ «កំណត់ត្រាផ្លូវការ» របស់គាត់នោះទាល់ តែសោះ។

ឥរិយាបទដែលបានបង្ហាញនៅក្នុងហេតុការណ៍នោះ ប្រសិនបើប្រជាជនក្នុងពិភពលោកមិនយល់ស្របជាមួយទស្សនៈនៃការពិតមួយ របស់ Adams ទេ នោះប្រជាជនក្នុងពិភពលោក ពិតជាមានអ្វីមិនប្រក្រតី ហើយ បានស្តែងចេញយ៉ាងច្បាស់នៅក្នុងការវាយប្រហារចុង ក្រោយនេះរបស់គាត់។ Adams ចាប់ផ្តើម ដោយការ រិះគន់ពិភពលោកដែលបានមើលរំលង សម្តេច ហ៊ុន សែន  ក្នុងកិច្ចពិភាក្សាអំពី ជនដែលមានអំណាច ផ្តាច់ការដ៏ល្បីល្បាញបំផុតក្នុងពិភពលោក។ ប្រជាជនភាគច្រើនដែលចេះពិចារណារកហេតុផល នឹងទាញការ សន្និដ្ឋានចេញពីនេះថា ប្រជាជនភាគច្រើនក្នុ្ងងពិភពលោកមិនបានចាត់ទុក សម្តេច ហ៊ុន សែន ជាជនដែលមានអំណាចផ្តាច់ការនោះ ទេ។ មានតែ Adams ម្នាក់តែប៉ុណ្ណោះ។

Adams មានអ្វីមួយដែលគាត់គិតថាជាអំណះអំណាងដ៏ល្អជាងគេ៖ មេដឹកនាំផ្តាច់ការនានា ដែល កាន់អំណាចអស់រយៈពេលយូរមក ហើយនោះ ថ្មីៗនេះត្រូវបានទំលាក់ពីអំណាចនៅក្នុងប្រទេសទុយណេស៊ី អេហ្ស៊ីប និងយេម៉ែន។ សម្តេច ហ៊ុន សែន ក៏កាន់អំណាចជា យូរមកហើយដែរ។ ដូច្នេះ…… ដូច្នេះយ៉ាងម៉េច?

 Adams ប្រាកដជាមានអារម្មណ៍ក្រេវក្រោធដោយសារតែវ័ណ្ឌកនឹងភាពខ្វះសច្ចធម៌របស់គាត់ ដូច្នេះ គាត់ចាប់ផ្តើមការជេរប្រមាថជា ទ្រង់ទ្រាយធំទៅលើ សម្តេច ហ៊ុន សែន ដោយផ្អែកលើទស្សនៈឈ្នានីសរបស់ គាត់តាមរយៈប្រវត្តិសាស្ត្រកម្ពុជា។ ជាការចាប់ផ្តើម ក្នុង ទស្សនៈរបស់ Adams តើអ្វីបានកើតឡើងក្នុងប្រទេស កម្ពុជារវាងឆ្នាំ១៩៧៧ និងការមកដល់របស់ UNTAC? គ្មានអ្វីទាំងអស់ នេះបើ តាមការវាយតម្លៃទៅលើ អត្ថបទរបស់គាត់។ សម័យខ្មែរក្រហមត្រូវតែលើកយកមកនិយាយ ក្នុងគោលបំណងឱ្យ សម្តេច ហ៊ុន សែន អាចត្រូវបានគេហៅថា «អតីតមេបញ្ជាការខ្មែរក្រហមមួយរូប»។ បន្ទាប់មក មានការរំលងដ៏ចាំបាច់អស់រយៈពេល ១៥ឆ្នាំ ទៅក្នុងអនា គត។

ការរំលងនេះ ចាំបាច់ណាស់ ដើម្បីចៀសវាងការលើកឡើងថា សម្តេច ហ៊ុន សែន បានប្រថុយជីវិត ដើម្បីជួយផ្តួលរលំខ្មែរក្រហម ដែល ជាកំណត់ត្រាមួយដែលគួរឱ្យចាប់អារម្មណ៍ជាងការសរសេរមិនល្អខ្វះសច្ចធម៌ និងដ៏មានគុណភាពអន់របស់ Adams។

លើសពីនេះទៀត ទសវត្សរ៍ឆ្នាំ១៩៨០ ដែល Adams បានរំលងចោល ដោយគ្មានការលើកឡើងនោះ គឺពេលដែលរដ្ឋាភិបាលដែល មាន សម្តេច ហ៊ុន សែន ជាសមាជិករួចបាន ដឹកនាំរដ្ឋាភិបាលពីឆ្នាំ១៩៨៥ កសាងប្រទេសឡើងវិញក្នុងលក្ខ ខណ្ឌដ៏ពិបាកក្រៃលែង ក្រោមការធ្វើពហិការ អន្តរជាតិ ដែលនាំឱ្យជំនួយរបស់អង្គការសហប្រជាជាតិស្ទើរតែទាំងអស់បានទៅក្រុមខ្មែរក្រហម និង ជំរុំប្រឆាំង ដទៃទៀតក្នុងប្រទេសថៃ។ វាអាចទៅរួចដែលថា អង្គការ Helsinki Watch (ដែលជាឈ្មោះពីមុនរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស) អាចបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយ ដែលនិយាយ «មិនយល់ ស្រប» អំពីបញ្ហានេះ ប៉ុន្តែខ្ញុំមិនបានដឹងអំពីអង្គការនេះថាធ្លាប់ បានធ្វើយុទ្ធនាការធំណាមួយក្នុងនាមជាសិទ្ធិមនុស្សនៃប្រជាជនកម្ពុជាក្នុងន័យនេះទេ។ នៅពេលដែលគាត់និយាយចូលដល់ទសវត្សរ៍ ឆ្នាំ១៩៩០ភ្លាម Adams មានសេរីភាពក្នុងការផ្សព្វផ្សាយការទិតៀនរបស់គាត់។

ចាប់ពីការមកដល់នៃ UNTAC អ្វីៗដែលពិតជា បានដំ ណើរការខុស ហើយអ្វីៗដែល គេនិយាយថាបានដំណើរការខុស ឬអ្វីមួយដែល Adams ប្រហែលជាស្រមៃថាបានដំណើរការខុស គឺជា កំហុស របស់ សម្តេច ហ៊ុន សែន ។ នេះគឺជាការធម្មតា៖ «…នៅពេលដែល កម្លាំងរក្សាសន្តិភាព ដែលធំបំផុតនៅពេលនោះរបស់អង្គ ការសហប្រជាជាតិ បានចូលមកប្រទេសកម្ពុជា ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង ទី ក្រុងប៉ារីស ឆ្នាំ១៩៩១ សម្តេច ហ៊ុន សែន និងគណបក្ស របស់លោកបានប្រមូលផ្តុំកម្លាំងសន្តិសុខ ដើម្បីគម្រាមនិងវាយប្រហារ សមាជិកគណបក្សប្រឆាំង»។

តើនោះយ៉ាងដូចម្ត៉េច? រដ្ឋាភិបាលគណបក្សប្រជាជនដែលដឹកនាំដោយ សម្តេច ហ៊ុន សែន កំពុង គ្រប់គ្រងប្រទេស។ យោងទៅតាម Adams រដ្ឋាភិបាលនេះចង់វាយប្រហារសមាជិកគណបក្សប្រឆាំង។ ដូច្នេះ តើរដ្ឋាភិបាល នេះបានរង់ចាំធ្វើដូចនេះ រហូតដល់កម្លាំង រក្សាសន្តិសុខដែលធំបំផុតនៅពេលនោះរបស់អង្គការ សហប្រជាជាតិចូលមកប្រទេសកម្ពុជាឬ? តើអ្វីដែលយើងគួរត្រូវសន្និដ្ឋាន? គឺថា រដ្ឋាភិបាលគណបក្ស ប្រជាជនមិនអាចដាក់គំនាបលើក្រុមប្រឆាំងរបស់ខ្លួន ប្រសិនបើខ្លួនចង់រហូតដល់ពេលដែលកងកម្លាំងរក្សាសន្តិ ភាពអង្គការសហប្រជា ជាតិ​បានប្រមូលផ្តុំសមាជិកគណបក្សប្រឆាំង ហើយប្រគល់ពួកគេឱ្យទៅ សម្តេច ហ៊ុន សែន ដើម្បីទទួលការ គម្រាម កំហែង និងវាយប្រហារ?

Adams មិនដែលនឿយហត់នឹងរឿងមិនសមហេតុផលរបៀបនេះទេ ។ ឧទាហរណ៍ថា «សម្តេច ហ៊ុន សែន បានបង្ហាញឱ្យឃើញដូច ជាថា…… គាត់អាចធ្វើឱ្យក្រុមប្រឆាំងក្នុងស្រុក និងក្រុមអ្នករិះគន់អន្តរជាតិ អស់លំនឹង។ យុទ្ធវិធីរបស់ សម្តេច ហ៊ុន សែន គឺការគម្រាម កំហែង និងការប្រើកម្លាំង»។ វាអាចជឿបានថា ក្រុមប្រឆាំង ក្នុងស្រុកអាចត្រូវបានគម្រាមកំហែង។ ប៉ុន្តែ «ក្រុមអ្នករិះគន់អន្តរជាតិ»? តើសហរដ្ឋ អាមេរិក ឬសហភាពអឺរ៉ុប មានការខ្លាចរអារក្នុងការបញ្ចេញសំលេងរបស់ពួកគេ ដោយសារតែក្តីបារម្ភខ្លាច មានការឈ្លាន ពានពីកម្ពុជា ដែរឬ? តើអង្គការឃ្លាំមើលសិទ្ធិមនុស្សធ្លាប់ខ្លាចទេ? តើ Brad Adams ធ្លាប់រត់ ទៅលាក់ខ្លួនទេ?

គោលបំណងនៃពាក្យសំដីដ៏លីលាទាំងអស់របស់ Adams គឺដើម្បីបង្ខូចមិនត្រឹមតែការបោះឆ្នោតឃុំ- សង្កាត់បច្ចុប្ប​ន្ននេះប៉ុណ្ណោះទេ គឺថែមទាំងបង្ខូចការបោះឆ្នោតជាតិកាលពីអតីត និងក្នុងពេលអនាគតទៀត ផង។ គាត់គ្មាននិយាយអ្វីទាំងអស់អំពីការបោះឆ្នោតឆ្នាំ១៩៩៣ ដែលត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ ដែលក្នុងការបោះឆ្នោតនោះ មានបញ្ហាប្រឈមធំៗជាច្រើនទាក់ទងនឹងហេតុ ការណ៍ជាក់លាក់នានា ដោយសារ ក្នុងការបោះឆ្នោតនោះ គណបក្សប្រជាជនទទួលបានចំណាត់ថ្នាក់ទី២។ ផ្ទុយទៅវិញ គាត់ផ្តោតលើ ការបោះ ឆ្នោតឆ្នាំ១៩៩៨ ដែលនៅពេលនោះគណបក្សប្រជាជនបានចំណាត់ថ្នាក់លេខ១ និងមានបាតុកម្មនៅក្នុងទីក្រុងភ្នំពេញប្រឆាំង នឹងលទ្ធផលនៃការបោះឆ្នោតនោះ ដែលការបង្កប់ន័យរបស់គាត់គឺថាក្រុមបាតុករ គឺពិត ជាត្រូវ។ អ្វីដែល Adams មិនបានលើកឡើង នោះគឺថា ខណៈពេលដែលមិនយល់ស្របនឹងបរិយាកាស នយោបាយមុនការបោះឆ្នោតក៏ដោយ ក៏អ្នកសង្កេតការណ៍បោះឆ្នោតរបស់ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) មិនបានរកឃើញបញ្ហាធ្ងន់ធ្ងរអ្វី ដើម្បីធ្វើការបដិសេធនូវការប្រព្រឹត្តទៅនៃការបោះឆ្នោត ឬការ រាប់ សន្លឹកឆ្នោតនោះទេ។

ចំពោះការបោះឆ្នោតសកល និងការបោះឆ្នោតឃុំ-សង្កាត់បន្ទាប់ៗមក ការបោះឆ្នោតទាំងនោះត្រូវ បានសង្កេតការណ៍យ៉ាងដិតដល់ និងជាទូទៅទទួលយកជាការបានយល់ស្របជាទូទៅដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ក្នុងយុទ្ធនាការបោះឆ្នោតនាពេល បច្ចុប្បន្ន គណបក្សទាំង១០ ត្រូវបានគេផ្តល់រយៈពេល ១២នាទី នៅតាមវិទ្យុ និងទូរទស្សន៍ ជារៀងរាល់ថ្ងៃ ដើម្បីថ្លែងសាររបស់ខ្លួន។ រយៈពេលប្រើការផ្សាយ ដែលមិនគិតថ្លៃស្រដៀងគ្នានេះ ត្រូវបានផ្តល់ជូនក្នុងការបោះឆ្នោតមុនៗដែរ។ ប៉ុន្តែ Adams បដិសេធចោល ការពិតម្តងទៀត ដោយនិយាយថា៖ «ក្នុងរយៈពេល៥ឆ្នាំម្តង ប្រទេសកម្ពុជាឆ្លងកាត់បទពិសោធន៍ដ៏ជូរចត់នៃការបោះឆ្នោតដែលត្រូវ បានចាត់ចែងពង្វាងភាពត្រឹមត្រូវ  ហើយគ្រប់គ្រងដែលគ្មាននរណាម្នាក់ស្រមៃថា ការបោះឆ្នោតគឺមានលក្ខណៈសេរី និងយុត្តិធម៌…» នោះឡើយ។

អ្វីដែលពាក្យ «ត្រូវបានចាត់ចែងពង្វាងភាពត្រឹមត្រូវ» ចង់មានន័យនៅទីនេះគឺថា ប្រជាជនកម្ពុជា មានទំលាប់មិនបោះឆ្នោតក្នុងរបៀប ដែល Adams និងអង្គការឃ្លាំមើលសិទ្ធិមនុស្សគិតថាប្រជាជនកម្ពុជា គួរបោះ។ ហើយវាទំនងទៅជាកាន់តែអាក្រក់ថែមទៀត នេះបើ តាមទស្សនៈរបស់ពួកគេ។ បើយោងតាមការ ស្ទង់មតិមួយរបស់ IRI ក្នុងខែ ធ្នូ នោះ ៨១% នៃអ្នកឆ្លើយតបជឿថាប្រទេសកម្ពុជា ជាទូ ទៅ «កំពុងដើរនៅ លើផ្លូវត្រូវ»។ ហើយ ៦៧% បង្ហាញថាពួកគេប្រហែលនឹងបោះឆ្នោតឱ្យគណបក្សប្រជាជន នៅក្នុងការបោះឆ្នោត ឃុំ-សង្កាត់ (បើប្រៀបធៀបជាមួយនឹង ៥៨% ដែលបានបោះឱ្យគណបក្សប្រជាជនក្នុងការបោះឆ្នោតសកល ឆ្នាំ២០០៨)។

ជាជំនួសការព្យាយាមផ្តល់ព័ត៌មានខុស ឬទម្លាក់ ហើយនិងបន្ថោកបន្ទាបការសម្រេចចិត្តរបស់អ្នក បោះឆ្នោតកម្ពុជាថាមិនសំខាន់ទេ នោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រហែលជាគួរគោរពការបោះឆ្នោត របស់ ប្រជាជនកម្ពុជាទៅវិញ។ នោះនឹងជា ឥរិយាបថដែលសម រម្យជាងសម្រាប់អង្គការមួយដែលមានពាក្យ «សិទ្ធិមនុស្ស» នៅក្នុងឈ្មោះរបស់ខ្លួន។
 
ដោយ Allen Myers
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២
(អត្ថបទខាងលើនេះ ជាទស្សនផ្ទាល់របស់អ្នកនិពន្ធតែប៉ុណ្ណោះ វាមិនបានឆ្លុះបញ្ចាំងពីទស្សនរបស់ រាជរដ្ឋាភិបាលនោះទេ)

    Download PDF

Comments are closed.