លោក ពូ ទីន នឹងធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូល SCO
AKP ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១២—–
សេវាសារព័ត៌មានក្រឹមឡាំង បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នឹង ធ្វើដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ មួយទៅកាន់ប្រទេសចិន នៅថ្ងៃទី៥ និង៦ ខែមិថុនា ។
យោងតាមសេវាសារព័ត៌មាននេះបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសខាងមុខ របស់លោក នោះ លោកពូទីន នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការមួយទៅប្រទេសអ៊ូសបេគីស្តង់ នៅថ្ងៃទី៤ ខែមិថុនា មុន នឹងលោកទៅកាន់ប្រទេសចិន ។
នៅក្នុងអំឡុងការស្នាក់នៅរបស់លោកនៅទីក្រុងប៉េកាំង នោះលោកពូទីន នឹងចូលរួមនៅក្នុងកិច្ច ប្រជុំក្រុម ប្រឹក្សារដ្ឋ របស់អង្គការសហប្រតិបត្តិការសៀងហៃ ( SCO ) នៅថ្ងៃទី ៦និង ៧ ខែមិថុនា ។
សារព័ត៌មានក្រឹមឡាំងបាននិយាយថា នៅថ្ងៃទី៧ ខែមិថុនា ផងដែរនោះ លោកពូទីន នឹងធ្វើ ដំណើរទស្សន កិច្ច ជាផ្លូវការមួយទៅប្រទេសកាហ្សាក់ស្តង់ ( Kazakhstan ) ។
នៅក្នុងកិច្ចប្រជុំមួយនៃបណ្តារដ្ឋមន្រ្តីការបរទេស SCO នៅទីក្រុងប៉េកាំង នៅខែនេះរដ្ឋមន្រ្តី ការបរទេសរុស្ស៊ី លោក ស៊ី ហ្គេឡារ៉ូវ បានមានប្រសាសន៍ថា លោកគឺបានត្រួសត្រាយផ្លូវសម្រាប់ដំណើរ ទស្សនកិច្ចរបស់ លោកពូទីន ហើយកិច្ចការរៀបចំទាំងអស់នោះគឺដំណើរការយ៉ាងល្អ ៕
( ប្រភព ស៊ីនហួ , បកប្រែដោយ យ៉ារ៉ូ ) វាយអត្ថបទៈ សុទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











