ខេត្តព្រះសីហនុ ៖ សកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កំពុងដំណើរការល្អ

AKP ខេត្តព្រះសីហនុ ថ្ងៃទី ៣០ ខែ ឧសភា ២០១២—–

សកម្មភាពឃោសនារកសមេ្លងឆ្នោតសម្រាប់ការប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នៅខេត្តព្រះសីហនុ មានគណបក្សនយោបាយចំនួន៥ បានចូលរួមក្នុងការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ហើយការឃោសនាបោះឆ្នោតបានដំណើរការល្អពីគ្រប់គណបក្ស​នយោបាយ ពុំមាន បណ្តឹងជំទាស់ធំៗកើតឡើងទេ ចាប់តាំងពីថៃ្ងឃោសនាដំបូងមកដល់ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១២។

គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតនៅខេត្តព្រះសីហនុមានចំនួន៥ ក្នុងនោះគណ​​​​ក្សប្រជាជន កម្ពុជា គណបក្សសម រង្ស៊ី គណបក្សហ៊្វុនស៊ីនប៉ិច គណបក្សនរោត្តមរណឫទ្ធិ និងគណបក្ស សិទ្ធិមនុស្ស។

លោក ហួត ផុន ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុបញ្ជាក់ថា ការ ឃោសនា របស់គណបក្សនយោបាយទាំងអស់ អនុវត្ត​តាម​កម្ម​វិធី​នឹង​​រតិទិន​​ដែលខ្លួនបានរៀប​ចំ​​សម្រាប់​​​​​ការ​ឃោស នា។ ក្នុងដំណើរការឃោសនាបោះឆ្នោត​របស់គណបក្ស​នយោបាយ​អនុវត្ត​បាន​ត្រឹម​ត្រូវតាម ប្រតិទិន ឬនីតិ វិធីរបស់ គ.ជ.ប ពុំមានការឃោសនាណាមួយ​រំលោភបំពាន​ខុស​​​មានលក្ខណធ្ងន់ធ្ងរនោះ ទេ។

ការឃោសនាវាមានការប៉ះពាល់សំឡេង តាមរយៈឧឃោសនស័ព្ទ ដែលបាន​ចាក់​ផ្សាយ​ដោយ​គណ បក្សខ្លះ នៅជិតគ្នា ដែលមានការរំខានតិចតួចប៉ុណ្ណោះ យើងបានសម្រុះសម្រួល​រួច​ហើយ។​ ជា​មួយគ្នា នេះដែរ  នៅក្នុង​ដំណាក់​កាលឃោសនា​បោះឆ្នោតនេះដែរ នៅក្នុងមូល​ដ្ឋាន​មានការមមាញឹក ក្នុងការ ចែកប័ណ្ណព័ត៌មាន ដល់ អ្នកបោះឆ្នោត ​ហើយនៅ​សល់​​​តិច​តួច​​ដែល​ប្រជា​ជនមិននៅ ឬអ្នកទទួលមរណ ភាព និងអ្នកដែលផ្លាស់ប្តូរ ចេញពីឃុំ សង្កាត់។ ហើយ​យើងនឹង​ខិតខំបន្តទៀត ដើម្បីធ្វើយ៉ាងណាចែក ជូនប្រជាជនទាំងឡាយ ណាដែល​មិន​ទាន់​​​បាន​ទទួល។

រូបភាពនៃការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗ មានការហែរក្បួនធ្វើ​មិទ្ទីញ​ដើរ​ចែក ខិត្តប័ណ្ណ ការចាត់ផ្សាយឃោស​នាតាមឧបករណ៍បំពងសមេ្លង សម្តីពីគោល​នយោ​​​បាយ​គណ​បក្ស​រៀងៗ ខ្លួន ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ឲ្យមានការរីកចម្រើនស្របតាមប្រទេស​កំ​ពុង​​​អភិវឌ្ឍន៍ជូនដល់អ្នក បោះឆ្នោត នៅ តាមទីស្នាក់​ការ​គណបក្ស និងតាមទីធ្លាសាធា​រណៈផងដែរ។

លោកប្រធានបញ្ជាក់ថា ទន្ទឹម​នឹង​​ការ​ឃោសនាបោះឆោ្នតអាណត្តិទី៣នេះ គណៈកម្មាធិការបោះ ឆ្នោត ឃុំ សង្កាត់ បានរៀប​ចំការជ្រើសរើសបុគ្គលិកសម្រាប់បម្រើការនៅក្នុងការិយាល័យបោះឆ្នោត​ដែល​មាន២៣៦ការិយាល័យក្នុងក្រុង០១ ​និងស្រុក០៣ក្នុងខេត្តព្រះសីហនុ មានប្រជាជនត្រូវ​បោះឆ្នោតសរុប ចំនួន១២០.៤៩៥នាក់។ គណបក្សប្រជាជនកម្ពុជាមានគម្រោង​ដងែ្ហក្បួន​ឃោសនាដ៏ធំ នៅថៃ្ងទី០១ ខែ មិថុនា ឆ្នាំ២០១២ខាងមុខ ដោយចេញពីក្រុងព្រះសីហនុ​ទៅជួបជុំគ្នានៅស្រុកពៃ្រនប់ នឹងឆ្លងកាត់ស្រុក ស្ទឹងហាវផង ដែរ៕

ដោយលោក ងូ សុមុនី

    Download PDF

Comments are closed.