ពួកអាល់កែដាដោះលេងទាហានរដ្ឋាភិបាល៧៣នាក់បន្ទាប់ពីមាន ការ សម្របសម្រួលខាងកុលសម្ព័ន្ធ

AKP,ភ្នំពេញ,ថ្ងៃទី៣០ខែមេសាឆ្នាំ២០១២—–

ក្រុមភេរវករបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា កាលពីថ្ងៃសៅរ៌ ពួកអាល់កៃដាដែលមានមូល ដ្ឋាន នៅយេម៉ែន បានដោះលែងទាហានយេម៉ែនចំនួន៧៣នាក់ ដែលពួកគេបានចាប់ខ្លួនអស់រយៈពេលចំនួន២ខែកន្លងទៅក្នុងអំឡុងការវាយប្រហារគ្នាជាមួយកងទ័ពរដ្ឋាភិបាលនៅខេត្តអាប់យានភាគខាងត្បូងដែលជាលទ្ធផលនៃការសម្រុះសម្រួលខាងកុលសម្ព័ន្ធមួយ។ ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការថា ពួកអាល់កៃដា ដែលមានឈ្មោះថា អាន់ហ្សា អាល់-ហ្សារី នៅ ក្នុងទីក្រុង ហ្សាអា របស់ខេត្តអាប់យានកាលពីថ្ងៃសៅរ៌ បានដោះ លែងកងទាហាន យេម៉ែន៧៣នាក់តាមរយៈ ការសម្របសម្រួលខាងកុលសម្ព័ន្ធមួយដែលដឹកនាំដោយមេក្រុមលោកAwad Banajarដែលជាប់ទាក់ទង នឹងពួកទា ហានដែលបានចាប់ខ្លួននិងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល។

ទាហានទាំង៧៣នាក់នោះត្រូវបានចាប់ខ្លួនដោយពួកអាល់កៃដា កាលពីចុងខែមិនា បន្ទាប់ពីការ វាយប្រយុទ្ធ គ្នាជាមួយកងទ័ពរដ្ឋាភិបាលនៅជាយក្រុងហ្ស៊ីនស៊ីបា រាជធានីខេត្តអាប់យានហើយនិងនៅ ជិតទីក្រុងឆ្នេរ សមុទ្រដូវ៉ាស់ ។ យ៉ាងតិចមានទាហានរដ្ឋាភិបាលចំនួន១៣០នាក់បានស្លាប់នៅក្នុងការ វាយប្រយុទ្ធគ្នានោះ។

កាលពីថ្ងៃទី៧ខែមិនាក្រុមភេរវករបានស្នើដល់រដ្ឋាភិបាលយេម៉ែនឲ្យដោះលែង សមាជិករបស់ពួក គេដែល បានជាប់ព័ន្ធនាគារ ជាថ្នូនឹងទាហាន៧៣នាក់។ប៉ុន្តែរដ្ឋាភិបាលយេម៉ែនបាន និយាយថាខ្លួន នឹងមិនអាចធ្វើ ទៅតាមការស្នើសុំរបស់ពួកភេរវករបានទេ៕

(ប្រភពស៊ិនហួ,ដោយមាសសំអុល )

    Download PDF

Comments are closed.