សហភាពអឺរ៉ុបពង្រឹងទណ្ឌកម្មប្រឆាំងស៊ីរី

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១២—-

តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានឲ្យដឹងថាៈ កាលពីថ្ងៃទី២៧កុម្ភៈកន្លងមកនោះសហភាព អឺរ៉ុបបាន បង្កើនវិធានការរិតត្បិតនានាប្រឆាំងស៊ីរី ដោយសារការបន្ត ប្រើអំពើហឹង្សារបស់របបស៊ីរីប្រឆាំង ជនស៊ីវិល ។

យោងតាមការសន្និដ្ឋានមួយអនុម័តដោយបណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុង ព្រុយសែលថា ពាណិជ្ជកម្មមាសបណ្តាលោហធាតុមានតម្លៃ និងពេជ្រ ជាមួយបណ្តាអង្គការរដ្ឋស៊ីរីនិង ធនាគារកណ្តាលស៊ីរី នឹងពុំអនុញ្ញាតឲ្យមានទៀតទេ ។

ការហោះហើរនានារបស់យន្តហោះកាហ្គោនិង ក្រុមហ៊ុនស៊ីរីទាំងឡាយ និងមិនអនុញ្ញាយឲ្យចូលក្នុងបណ្តា ព្រលានយន្តហោះរបស់សហភាពអឺរ៉ុបលើក លែងតែការហោះហើរមានដឹកអ្នកដំណើរ ។

សហភាពអឺរ៉ុប ដែលមានប្រទេស២៧ ជាសមាជិកក៏ផ្អឹបទុក ផងដែរនូវទ្រព្យសម្បត្តិទាំងឡាយរបស់ធនាគារ កណ្តាលស៊ីរី ក្នុងផ្ទៃរបស់សហភាពអឺរ៉ុប ក៏ប៉ុន្តែគូស បញ្ជាក់ថា ពាណិជ្ជកម្មស្របច្បាប់អាចបន្តក្នុងលក្ខខណ្ឌ ហ្មឺងម៉ាត់នានា ។

ម៉្យាងវិញទៀត រដ្ឋមន្ត្រី៧រូបរបស់រដ្ឋាភិបាលស៊ីរី ដែលចូលរួមក្នុងការរំលោភបំពានសិទ្ធិមនុស្ស ទ្រព្យសម្បត្តិ របស់ពួកគេត្រូវផ្អឹកទុកហើយពុំផ្តល់ទិដ្ឋាការ ៕

( ប្រភពស៊ីនហួ, ប្រែសម្រួលដោយលោក ខាន់ សុឃន ) វាយអត្ថបទៈរឿន

    Download PDF

Comments are closed.