ប្រមុខណាតូនិយាយថា អំពើឃោរឃៅមិនប៉ះពាល់ដល់ការ ផ្លាស់ប្តូរនៅក្នុងប្រទេសអាហ្វហ្គានីស្ថានទេ
AKPភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២—–
ប្រមុខណាតូ លោកអានដឺហ្វក រ៉ាស្មូសេន បាននិយាយពីថ្ងៃអង្គារថា អំពើឃោរឃៅក្នុងប្រទេស អាហ្វហ្គា នី ស្ថាន នឹងមិនប៉ះពាល់ដល់ការផ្លាស់ប្តូរ ដែលបានគ្រោងឡើងចំពោះការទទួលខុសត្រូវខាង សន្តិសុខទៅឲ្យ កងកម្លាំងអាហ្វហ្គានីស្ថានឡើយ ដោយបានធ្វើការគូសបញ្ជាក់លើកិច្ចសហប្រតិបត្តិការ រវាងក្រុមចម្រុះនឹង កងកម្លាំងអាហ្វហ្គានីស្ថាន ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងវ៉ាស៊ីងតោន លោក អគ្គលេខាធិការបានធ្វើការរិះ គន់ដល់ការ សម្លាប់សមាជិកយោធាអាមេរិក ៤នាក់កាលពីពេលថ្មីៗនេះ ដោយពួកអាហ្វហ្គានីស្ថាន នៅ ក្នុងអំពើឃោរឃៅ មួយដែលបានផ្ទុះឡើងក្នុងប្រទេសនៅអាស៊ីខាងត្បូង មួយនេះលើការដុតគម្ពីរ គួររ៉ាន ដែលធ្វើឡើងដោយទា ហានអាមេរិកនោះ ។
លោកបាននិយាយថា ព្រឹត្តិការណ៍សោកនាដកម្មនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់ពេលវេលានៃ ការ ផ្លាស់ប្តូរ សម្រាប់កិច្ចការពារសន្តិសុខពីក្រុមចម្រុះទៅឲ្យកងកម្លាំងអាហ្វហ្គានីស្ថានឡើយ ។
លោកបានធ្វើការតក់សំគាល់ថា ចំពោះការវាយប្រហារពួកឧទ្ទាម ក្នុងប្រទេសអាហ្វហ្គានីស្ថាន កងកម្លាំង ជំនួយសន្តិសុខអន្តរជាតិដឹកនាំដោយណាតូ កំពុងជួយបង្ហាត់បង្រៀនកងយោធា និងប៉ូលីស អាហ្វហ្គានីស្ថាន ដើម្បីរៀបចំសម្រាប់ការដកជាយថាហេតុចេញពីប្រទេសនេះនៅត្រឹមឆ្នាំ២០១៤ ៕
( ប្រភព ស៊ីនហួ , បកប្រែដោយលោក ប៉ុន មឿន ) វាយអត្ថបទៈ សុទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











