រដ្ឋមន្រ្តីការពារប្រទេសចិនជួបជាមួយមេបញ្ជាការកងទ័ពថៃ

AKP ភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១២—-

កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការពារប្រទេសចិន លោក លៀង ហ្គាលី បានជួប ជាមួយមេ បញ្ជាការកងទ័ពថៃ ដែលកំពុងធ្វើទស្សនកិច្ច ឧត្តមសេនីយ៍ ប្រាយុត ចាន់អូចា ដោយបាន ផ្លាស់ប្តូរទស្សនគ្នា ស្តីពីចំណងទាក់ទងនឹងទំនាក់ទំនងទ្វេភាគី រវាងកងយោធាទាំងពីរ ។

បាននិយាយថាប្រជាជនចិននិងថៃមានទំនាក់ទំនងជាមិត្តភាពអស់ពេលជិត២០០០ឆ្នាំមកហើយ។ ទំនាក់ ទំនងរវាងចិន និងថៃបាននឹងកំពុងអភិវឌ្ឍន៍យ៉ាងរលូន ហើយការផ្លាស់ប្តូរជាមិត្តភាពទ្វេភាគី បាន គ្រប ដណ្តប់ស្ទើរតែគ្រប់វិស័យទាំងអស់ ដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជនទាំងពីរ ។

លោក ប្រាយុត បាននិយាយថា ថៃ និងចិនគឺជាអ្នកនៅជិតខាងគ្នាដ៏ល្អ ។ លោកបាននិយាយ បន្ថែមថា ប្រទេសទាំងពីរបានអភិវឌ្ឍន៍នូវកិច្ចសហប្រតិបត្តិការជាមិត្តភាពយ៉ាងជិតស្និទ្ធ ដោយផ្អែកលើ ការគោរព គ្នាទីវិញទៅមក និងភាពស្មោះត្រង់ ។

លោកបាននិយាយថា កងយោធាកំពុងមានឆន្ទៈដើម្បីជំរុញនូវទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិ ការ ជាមួយ កងយោធាចិននៅគ្រប់កម្រឹត និងគ្រប់វិស័យទាំងអស់ ដើម្បីឲ្យទទួលបាននូវផលប្រយោជន៍ ពីបទពិ សោធន៍របស់គ្នាទៅវិញទៅមក ព្រមទាំងពង្រឹងចំណងទាក់ទងទ្វេភាគី រវាងកងយោធាទាំងពីរ ៕

( ប្រភពស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទ ធន

    Download PDF

Comments are closed.