អាជ្ញាធរខេត្តព្រះវិហារចុះធ្វើការណែនាំនិងបញ្ឈប់សកម្មភាពចាប់យកដីរដ្ឋដោយខុសច្បាប់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ –
អាជ្ញាធរខេត្តព្រះវិហារ ដឹកនាំដោយលោកអភិបាលរងខេត្ត ស ថាវី កាលពីចុងសប្ដាហ៍កន្លងមក បានចុះ ធ្វើការណែនាំ និងបញ្ឈប់សកម្មភាពចាប់យកដីរដ្ឋដោយខុសច្បាប់ នៃសហគមន៍ជនពិការនៅក្នុងឃុំឃាង ស្រុកជាំក្សាន្ត ដែលបានចាញ់បោក និងបានបង់ប្រាក់ឲ្យជនបោកប្រាស់ ។
លោកអភិបាលរងខេត្តព្រះវិហារបានសុំឲ្យសហគមជនពិការដែលមកពី បណ្ដាខេត្តនានាទាំងនោះបញ្ឈប់ សកម្មភាព ហើយវិលត្រឡប់ទៅលំនៅដ្ឋានវិញ ព្រោះប្រធានស្នាក់ការកណ្ដាលរបស់សហគមន៍ជនពិការ បច្ចុប្បន្នកំពុងត្រូវតុលាការខេត្តក្រចេះចេញដីការស្វែងរកចាប់ខ្លួន។
រូបថត ទិត ស៊្រ-AKP ខេត្តព្រះវិហារ
| Tweet |
|
|
|
|
|
|
|
|||||













