កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នឹងធ្វើសមយុទ្ធយោធាថ្មីៗនាខែមីនា

AKPភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២—-

តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានឲ្យដឹងថា ទូរទស្សន៍អ៊ីរ៉ង់ PRESS TV រាយការណ៍កាលពីថ្ងៃ ទី១២ កុម្ភៈ កន្លងមកនេះថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់គ្រោងរៀបចំធ្វើសមយុទ្ធយោធាថ្មីៗចាប់ពណីថ្ងៃទី២០ មីនា ទៅ ។

មេបញ្ជាការកងកម្លាំងជើងគោករបស់កងឆ្មាំបដិវត្តន៍ឧត្តមសេនីយ៍ មហាម៉ាដ ប៉ាកពួរ ថ្លែងកាល ពីថ្ងៃទី១២កុម្ភៈថា កងកម្លាំងរបស់លោក ត្រៀមរួចស្រេចហើយតបតចំពោះរាល់ការឈ្លានពានប្រឆាំង អ៊ីរ៉ង់ ។

យោងតាមឧត្តមសេនីយ៍រូបនេះថា ទិសដៅនៃសមយុទ្ធនេះ គឺកែលំអការរៀបចំប្រយុទ្ធរបស់កង ទ័ពអ៊ីរ៉ង់ ប្រឆាំងនឹងការវាយប្រហារដោយយោធាជាយថាហេតុលើអ៊ីរ៉ង់ ។

កងទ័ពអ៊ីរ៉ង់ បានធ្វើនាពេលថ្មីៗ នេះ នូវសមយុទ្ធយោធាជាច្រើន ដើម្បីប្រឈមមុខចំពោះការ គំរាមកំហែង ទាំងឡាយក្នុងឈូងសមុទ្រពែក្សរ៍ សមុទ្រអូម៉ង់ និងច្រកសមុទ្រអ័រមូស ។

ក្រុងតេហេរ៉ង់ គំរាមបិទច្រកសមុទ្រអ័រមូល ប្រសិនបើខ្លួនពុំអាចលក់ប្រេងបានដោយសារការដាក់ ទណ្ឌ កម្មរបស់ បណ្តាប្រទេសលោកខាងលិចប្រឆាំងសាធារណរដ្ឋអ៊ីស្លាមនេះ ៕

( ប្រភព ស៊ីនហួ , បកប្រែដោយលោក ខាន់ សុឃន ) វាយអត្ថបទៈ សុទ្ធ

    Download PDF

Comments are closed.