អ៊ីរ៉ង់គ្រោងបញ្ឈប់នំាចេញប្រេងទៅកាន់សហភាពអ៊ឹរ៉ុប
AKPភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២—-
តាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួឲ្យដឹងថា សភាអ៊ីរ៉ង់នឹងពិភាក្សាកាលពីថ្ងៃទី២៩ខែមករា ឆ្នាំ ២០១២នូវគំរោងច្បាប់មួយ ដែលសំដៅបញ្ឈប់នំាចេញប្រេងរបស់ខ្លួនទៅកាន់សហភាពអ៊ឺរ៉ុប ។
សភាអ៊ីរ៉ង់ពិភាក្សពីគម្រោងច្បាប់នេះ ហើយប្រសិនបើត្រូវអនុម័តនោះ នឹងជាការបញ្ចប់ការនាំ ប្រេងអ៊ីរ៉ង់ ចេញទៅកាន់សហភាពអ៊ីរ៉ុប ចាប់ពីដើមកន្លងនោះទៅ ។ នេះជាការអះអាងរបស់លោក ហូ សេន អឺប្រាហ៊ីមី អនុប្រធានសភាទទួលបន្ទុកខាងសន្តិសុខ និងកិច្ចការបរទេស។
លោក អឺប្រាហ៊ីមី ចាត់ទុកគំរោងច្បាប់នេះថា ជាយុទ្ធវិធីនៃសង្គ្រាមចិត្តសាស្រ្តមួយ ដែលឆ្លើយ តបចំពោះ ការសំរេចចិត្តរបស់សហភាពអ៊ីរ៉ុប ដាក់ការហ៊ុមព័ទ្ធ លើប្រេងនៅអ៊ីរ៉ង់ ។
លោក ណាសឺសូដានី សមាជិកគណៈកម្ម ការសភាអ៊ីរ៉ង់ទទួលបន្ទុកថាមពលនាពេលនោះថា សភាអ៊ីរ៉ង់ ពិចារណាពីវិធាន ការបង្កានានាដែលនាំសំដៅបញ្ចប់នាំប្រេងទៅកាន់បណ្តាលប្រទេសជា សមាជិក សហភាព អ៊ឺរ៉ុប ឲ្យបានមុនប្រទេសទាំងនោះ អនុវត្តការហ៊ុមព័ទ្ធរបស់ពួកគេ ។
បណ្តាសមាជិកសភា អ៊ឺរ៉ង់ សាកល្បងវិធានការនានាដែលថា បណ្តាប្រទេសអ៊ឹរ៉ុប បានចេញការ ដាក់ទណ្ឌកម្ម ប្រឆាំងអ៊ីរ៉ង់ នាពេលអនាគតនិងមិនអនុញ្ញាតឲ្យទិញប្រេងអ៊ីរ៉ង់មួយដំណក់ណាឡើយ ៕
( ប្រភព ស៊ីនហួ , បកប្រែដោយលោក ខាន់ សុឃន )
| Tweet |
|
|
|
|
|
|
|
|||||











