គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិបញ្ចេញផែនការរៀបចំបុណ្យមាឃបូជា

AKPភ្នំពេញ ថ្ងែទី៣០ ខែមករាឆ្នាំ២០១២—–

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានបញ្ចេញនូវផែនការរៀបចំបុណ្យមាឃបូជា ដែលជា បុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី ៧-៨ កុម្ភៈ ខាងមុខនោះ។

ជារៀងរាល់ឆ្នាំ ចំពោះពុទ្ធសាសនិកខ្មែរ តែងប្រារព្ធបុណ្យមាឃបូជានៅគ្រប់វត្តអារាមទាំងអស់ នៅទូទាំង ប្រទេស ដោយចាត់ទុកជាមហាកុសលដ៏ថ្លៃថ្លាបំផុត ចំណែករាជរដ្ឋាភិបាលវិញ ក៏បានចាត់ ចែងរៀបចំ ពិធីបុណ្យនេះ នៅបរិវេណព្រះមហាសត្យមុនីចេតិយ នាភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ)ស្រុកពញាឮ ខេត្ត កណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ អ្នក មុខអ្នកការ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត និងពុទ្ធបរិស័ទ ដ៏ច្រើនកុះករចូលរួមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រ កម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

សេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានចុះហត្ថលេខា ដោយសម្តេច ចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ប្រធានគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ចុះថ្ងៃទី១៦ ខែមករា បាននិយាយថា ដើម្បីធានាខ្លឹមសារ និងរូបភាពចាត់តាំងនៃពិធី បុណ្យដ៏ប្រសើរ នេះឲ្យប្រព្រឹត្តសមស្របតាមគោលបំណង និងសំណូមពរសារាចរណែនាំខាងលើគណៈ កម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិសូមណែនាំដូចតទៅ៖ ក្រសួងព្រះបរមរាជវាំង ចាត់តាំងព្រះរាជ ពិធីបុណ្យមាឃ បូជា នៅក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និងតាមការសព្វព្រះរាជហឬទ័យរបស់ ព្រះមហាក្សត្រ ជាទីសក្ការៈ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សហការជាមួយក្រសួង-ស្ថាប័ន និងសាលា ខេត្ត ពាក់ព័ន្ធចាត់តាំងពិធីបុណ្យមាឃបូជា ជាផ្លូវការនៅបរិវេណព្រះមហាសត្យមុនីចេតិយ នាភ្នំព្រះរាជទ្រព្យ ក្នុងរយៈពេល១ថ្ងៃ គឺនៅថ្ងៃពេញបូណ៌មី នៃខែមាឃ ដោយពេលព្រឹកមានកម្មវិធីដង្ហែ ប្រទក្សិណព្រះ មហាសត្យមុនីចេតិយ និងថ្វាយគ្រឿងសក្ការបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល វេភត្ត ឧទ្ទិស កុសល និមន្តព្រះសង្ឃបិណ្ឌបាត្រ នៅសាលាបុណ្យខាងក្រោមមុខព្រះមហាសត្យមុនីចេតិយ ។

នៅវេលាល្ងាចទុកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទវេរថ្វាយគ្រឿងសក្ការបូជានមស្សការព្រះរតន ត្រ័យ ប្រកាសមាឃបូជា សូត្រនមស្សកាគាថា សំដែងធម៌ទេសនាបំពេញកុសលតាមធម្មតា ។

ថ្ងៃបន្ទាប់ ការប្រារព្ធពិធីអាស្រ័យលើសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគោរពបូជាតាមប្រពៃណី។ទីស្តី ការគណៈ រដ្ឋមន្រ្តី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសហការត្រៀមលក្ខណៈដោះស្រាយសម្ភារៈ ថវិកា សម្រាប់ បម្រើការរៀបចំពិធីបុណ្យមាឃបូជា ឲ្យប្រព្រឹត្តបានសមរម្យសក្កិសម ជាបុណ្យសាសនារបស់ រដ្ឋ។

រាជធានី គ្រប់ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរធម្មការ និងសាសនា ត្រូវរៀបចំឲ្យមានពិធីបុណ្យ មាឃបូជា ជាផ្លូវការ នៅទីវត្តអារាមណាមួយក្នុងមូលដ្ឋាន ដែលនឹងអាចដំណើរការបាន។

ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ត្រូវមានផែនការណែនាំជាក់ស្តែងដល់អង្គភាពក្រោមឱវាទ ឲ្យសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គមធានាសុវត្ថិភាពក្នុងពិធីបុណ្យនេះ។

ក្រសួងព័ត៌មានចាត់តាំងបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ ឯកជន ឲ្យចុះធ្វើសកម្មភាពយកព័ត៌មាន ដោយច្នៃ ប្រឌិតធ្វើការផ្សព្វផ្សាយមុន-ក្រោយ និងក្នុងពិធីបុណ្យ ព្រមទាំងចាត់តាំងឲ្យមានការផ្សព្វផ្សាយធម្ម ទេសនា អំពីប្រវត្តិបុណ្យមាឃបូជានេះ បានទូលំទូលាយសក្កិសម ជាទិវាបុណ្យជាតិដ៏រុងរឿង។

គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានីភ្នំពេញ និងគ្រប់ខេត្តត្រូវចាត់តាំងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ចូលរួមក្នុងពិធីបុណ្យមាឃបូជានៅបរិវេណព្រះមហា សត្យយមុនី ចេតិយ ភ្នំព្រះរាជទ្រព្យ និងទីតាំងវត្តអារាមមួយក្នុងខេត្តសាម៉ី តាមកម្មវិធីកំណត់ជាក់ស្តែង ព្រមទាំង បំផុសឲ្យតុបតែងលម្អ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមអាគារសាធារណៈ រោងចក្រ សហគ្រាស គ្រប់គេហដ្ឋាន វត្តអារាម ដើម្បីអបអរពិធីបុណ្យប្រពៃណីសាសនាខាងលើឲ្យប្រ ព្រឹត្ត ទៅប្រកប ដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ៕

ដោយលោក ជ័យ ភូមិពល

    Download PDF

Comments are closed.