អ្នកតំណាងរាស្ត្រ​ និងសមាជិកក្រុមប្រឹក្សាឃុំ​ សង្កាត់​ នៅមណ្ឌល​ខេត្តកណ្ដាល បានអញ្ជើញ​ពិនិត្យឈ្មោះ ​និងចូលបោះ​ឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភានីតិកាល​ទី៣​

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២​ –


អ្នកតំណាងរាស្ត្រ​ និងសមាជិកក្រុមប្រឹក្សាឃុំ ​សង្កាត់ ​នៅមណ្ឌលខេត្តកណ្ដាល ​ក៏ដូចជានៅតាមបណ្ដា
ខេត្តនានា​ ទូទាំង ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ទៅពិនិត្យឈ្មោះ និងបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភានីតិកាល​ទី៣ ឆ្នាំ២០១២​ ដែលប្រព្រឹត្តទៅនា​ព្រឹកថ្ងៃអាទិត្យទី២៩ ខែ​មករា​ដែលមានគណបក្សនយោបាយ​ចំនួន២ប៉ុណ្ណោះបានចូលរួម ​គឺគណបក្សប្រជាជនកម្ពុជា​និងគណបក្ស​សមរង្ស៊ី​​។​
សមាជិកព្រឹទ្ធសភា​នីតិកាលទី​ ៣ ឆ្នាំ២០១២ ​ដែលត្រូវជ្រើសតាំង​ទូទាំងព្រះរាជាណាចក្រ​កម្ពុជាមាន
ចំនួន៦១រូប​ ក្នុងនោះ​សមាជិក​ព្រឹទ្ធសភា​ ២រូប​ ត្រូវបានជ្រើសតាំង​ដោយ​ ព្រះមហាក្សត្រ ​និង២រូប​ ត្រូវ
បោះឆ្នោត​ដោយ​ រដ្ឋសភាតាមមតិភាគច្រើន​ និងចំនួន៥៧រូបទៀត​ ត្រូវបោះឆ្នោតជ្រើសតាំងដោយ​
អង្គបោះ​ឆ្នោត​។​

រូបថត ជ័យ​ភូមិពល

    Download PDF

Comments are closed.