ប្រទេសអង់គ្លេស នឹងមានអ្នកឥតការងារធ្វើដល់២,៨៥លាននាក់ក្នុងឆ្នាំ២០១២

AKPភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១—

តាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានឲ្យដឹងថាៈ វិទ្យាស្ថាន CHARTERED INSTIUTE FOR PERSONWEL DEVELOPEMENT( CIPD ) អះអាងកាលពីថ្ងៃទី២៨ធ្នូថា អត្រាអ្នកឥតការងារធ្វើនៅ ប្រទេសអង់គ្លេស នឹងមានការកើនឡើងយ៉ាងខ្លាំងក្នុង ឆ្នាំ២០១២ដល់ទៅ ២,៨៥លាននាក់នាចុងឆ្នាំ ២០១២នោះ ។

ការងារសរុបនៅអង់គ្លេសឡើងដល់ ២៩,១១លាននាក់ ក្នុងនោះ២,៦៤លាននាក់ត្រូវឥត ការងារ ធ្វើក្នុងខែវិច្ឆិកា ជាខែចុងក្រោយដែលតួលេខអ្នកឥតការងារធ្វើមានកម្រិតខ្ពស់បំ ផុតពុំធ្លាប់មានចាប់តាំងពី ១៤ឆ្នាំមកហើយ ។

CIPD ថ្លែងថា ការកាត់បន្ថយផ្ទួនៗនូវចំនួនអ្នកធ្វើការខាងផ្នែកសាធារណៈ និងការ បញ្ចូលដោយ រដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្រ្តីដាវីដកាមឺរ៉ូន នូវមនុស្សទៅ ធ្វើការក្នុងផ្នែកឯកជនគឺ លើសពី សមត្ថភាពរបស់ផ្នែកនេះក្នុងការបង្កើតការងារ ៕

( ប្រភព ស៊ីនហួ , បកប្រែដោយលោក ខាន់ សុឃន) វាយអត្ថបទៈ សុទ្ធ

    Download PDF

Comments are closed.