លោកពូទីន ត្រៀមខ្លួនធ្វើកិច្ចចរចាជាមួយពួកប្រឆាំង
AKPភ្នំពេញ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១១—
នាយករដ្ឋមន្រ្តីលោកវ្ល៉ាឌីមៀរពូទីន បាននិយាយកាលពីថ្ងៃពុធថា លោកត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចចរចាជាមួយពួកប្រឆាំង ដែលរួមមានទាំងដៃគូប្រកួតប្រជែងរបស់ លោកក្នុង ការបោះឆ្នោត ប្រធានាធិបតី ។
ក្នុងអំឡុងកិច្ចប្រជុំជាចុងក្រោយរបស់លោកជាមួយអ្នកយកព័ត៌មានក្នុងឆ្នាំនេះ លោកពូទីន បាន និយាយថា កិច្ចចរចាជាមួយពួកប្រឆាំង នឹងត្រូវធ្វើឡើងប៉ុន្តែលោកនៅតែមិនបានសំរេច ចិត្ត ក្នុងអ្វីដែល កិច្ចសន្ទនាបែបនេះ អាចនឹងកើតមានបាននោះ ។
លោកពូទីន បាន និយាយថា លោកមិនទាន់បានគិតឃើញថា ការចូលរួមនៅក្នុងការជជែក ដេញ ដោលដែលផ្សាយតាមទូរទស្សន៍ថា ជាមធ្យោបាយដ៏ត្រឹមត្រូវនោះទេ ថ្វីបើពួកប្រ ឆាំង បានស្នើឡើង ឲ្យមានការជជែកដេញដោលជាសាធារណៈ នៅមុនការបោះឆ្នោតប្រធានាធិ បតីក៏ដោយ ។
លោកពូទីន បាន ចៀសវាងមិនវាយតម្លៃចំពោះពួកអ្នកនយោបាយប្រឆាំងសំខាន់ នោះទេ ដោយ និយាយថា លោកមិនបានដឹងថាតើនរណាក្នុងចំណោមពួកគេទាំងនោះ បានចូល រួមនៅក្នុងការតវ៉ាដ៏ ធំនៅក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១០ ខែធ្នូ និងថ្ងៃទី២៤ ខែធ្នូ កន្លងទៅ នោះទេ ប៉ុន្តែលោកបានជំរុញ ឲ្យពួកគេឲ្យប្រគល់ នូវកម្មវិធីរួមរបស់ពួកគេដើម្បីធ្វើឲ្យលោក យល់នូវអ្វីដែលពួកគេចង់បាន ។
លោកបានសង្កត់ធ្ងន់ថា បើពួកមេដឹកនាំប្រឆាំង មិនរៀបចំឲ្យបានជាក់លាក់នូវវេទិកា រួម មួយនោះ ទេលោកគ្មានសមភាគីណាមួយសម្រាប់ធ្វើកិច្ចចរចាទេ ៕
( ប្រភព ស៊ីនហួ ,បកប្រែដោយលោក មាស សំអុល ) វាយអត្ថបទៈ សុទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











