សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យក្រុមសិទ្ធិមនុស្សបញ្ចេញមតិទៅលើការកៀបសង្កត់ អង្គបោះឆ្នោតគណបក្សប្រឆាំង
AKP ភ្នំពេញ ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០១១–
ក្នុងខណៈដែលព័ត៌មានត្រូវបានផ្សព្វផ្សាយអំពីអង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ -សង្កាត់ របស់គណបក្ស សមរង្ស៊ី ត្រូវទទួលនូវការ កៀប សង្កត់ដោយឲ្យស្បថ និង ដកហូតទូរស័ព្ទពីមេបក្សរបស់ខ្លួបក្នុងការបោះឆ្នោត ព្រឹទ្ធសភាខាងមុខនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើ ឲ្យក្រុមសិទ្ធិមនុស្សបញ្ចេញយោបល់អំពីទង្វើនេះ ហើយហ៊ានធ្វើសេចក្តីថ្លែងការណ៍ដើម្បីថ្កោលទោស ឬ ប្រឆាំងអំពើបែបនេះទេ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ដូច្នេះក្នុងពិធី ប្រគល់សញ្ញាបត្រដល់ និស្សិតចំនួន ៣០០៣នាក់ នៃវិទ្យាស្ថានវណ្ណដា នាព្រឹកថ្ងៃទី២៨ ធ្នូ ២០១១ នៅវិទ្យាសា្ថនជាតិអប់រំ ។ សម្តេចតេជោ ថ្លែងថា ខ្ញុំចង់និយាយ ទៅកាន់អង្គការសិទ្ធិមនុស្សនិងអ្នកធ្វើការទាក់ទងលទ្ធិប្រជាធិប តេយ្យ សិទ្ធិមនុស្សមានយោបល់បែបណាចំពោះបញ្ហានេះ ។
ព្រោះហោចបំផុតសមាជិក សមាជិកា ក្រុម ប្រឹក្សាឃុំ -សង្កាត់ ហើយអាចមានសមាជិកសភាមួយចំនួនផង ដែលមិនព្រមបោះឆ្នោត ឲ្យបក្ស ខ្លួនឯង ប៉ុន្តែ គេមានគម្រោងដកតែសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ទេ គឺស្បថល្ងាចថ្ងៃទី២៨ ហើយដកហូតទូរស័ព្ទដូចជាការឃុំ ខ្លួនពេញ មួយ យប់ សូម្បីតែទំនាក់ទំនងជាមួយគ្រួសារក៏មិនបានដែរ អញ្ចឹងទេអ្នកដែលធ្លាប់បញេ្ចញយោបល់ លើបញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស សេរីភាព បុគ្គល សេរីភាពបញេ្ចញមតិ តើមានយោបល់យ៉ាងណា ។ កាលពីមុនគេដឺដងគណបក្សប្រជាជនកម្ពុជាថា ចាប់សមាជិកឲ្យស្បថ មិនមែន ជាគោលការណ៍ដឹកនាំរបស់ គណបក្សទេ ប៉ុន្តែនៅពេលដែលឃើញឮហេតុការណ៍បែបនេះ គណបក្សបានកោះប្រជុំដើម្បីធ្វើការណែនាំ ក្នុង ក្របខ័ណ្ឌទូទាំងប្រទេសឲ្យបញ្ចប់ទង្វើដែលឲ្យសមាជិក សមាជិកាស្បថ មិនមែនទូទៅទេ គឺអាចមាន ដោយកន្លែងកាលនៅពេលនោះ ហើយ គេក៏ទិតៀនច្រើនដែរ ។ ប៉ុន្តែទង្វើនេះបែរជាកើតនៅក្នុងបក្សមួយ ដែលហៅថា ជាបក្សប្រជាធិបតេយ្យ អញ្ចឹងអ្នកដែល ទទួលបន្ទុកកិច្ចការ នេះ ចាំមើល តើគាត់ប្រតិកម្មយ៉ាង ម៉េច ។ សម្តេចបន្តថា ខ្ញុំចង់និយាយទៅសមាជិក សមាជិកដែល ជាអង្គរបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសមរង្ស៊ី តើអស់លោក លោកស្រី យល់យ៉ាងណាអំពីទង្វើមេបក្សរបស់ខ្លួន ដែលចាប់អស់ លោក លោកស្រីប្រៀបដូចជា មនុស្សទោស ក្នុងមួយរយៈកាលខ្លី តើអស់លោក លោកស្រី បោះឆ្នោតឲ្យ ទៀតទេ ! សម្រាប់គណបក្សប្រជាជន បើធ្វើបែបនេះខ្ញុំគិតថា អង្គបោះឆ្នោតរបស់គណបក្សប្រជាជននឹងមិន បោះឆ្នោតឲ្យគណបក្សប្រជាជនខ្លួនឯងទេ យ៉ាងហោចអនុប្បវាទ គ្រវាត់ចោលតែម្តង ។
ព្រោះរឿងនេះវាធ្ងន់ ធ្ងរពេកស្បថហើយដកទូរស័ព្ទស្មើនឹងមនុស្សជាប់គុក គ្រាន់តែគុកឥតជញ្ជាំង ដូចសម័យប៉ុលពត អស់លោក លោកស្រី ដែលជាសមាជិក សមាជិកានៃគណបក្សសមរង្ស៊ី ដែលជាអង្គបោះឆ្នោត តើគួរគប្បីបោះឲ្យបក្ស ខ្លួនឯង ឬក៏អនុប្បវាទ ឬក៏បោះឲ្យបក្សដទៃ ។ ខ្ញុំគិតថា មេដឹកនាំគណបក្សសមរង្ស៊ីក៏នឹងពិចារណាឡើងវិញ។ ខ្ញុំសូមបញ្ជាក់ផ្តាំទៅអស់លោក សមាជិក សមាជិកាគណបក្សសមរង្ស៊ី គឺជាមនុស្សមិនមែនជាទំនិញសម្រាប់ ការលក់ដូរទេ សូមគោរពភាពថ្លៃថ្នូរនៃសមាជិកខ្លួនឯង មិនមែនជាទំនិញទេ ខ្ញុំអាណិតអស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាក្នុងសមាជិក សមាជិកក្នុងគណបក្ស សមរង្ស៊ី ដែលត្រូវគេលាបពណ៌ ។
សម្តេចហ៊ុន សែន គូសបញ្ជាក់ថា ខ្ញុំសូម ឲ្យសមាជិក សមាជិកគណបក្ស សមរង្ស៊ី ធ្វើការពិចារណាមើល ក្នុងឋានៈខ្លួនជាមនុស្ស ម្នាក់ ហើយដែលមានសិទ្ធិបោះឆ្នោតគួរបោះឆ្នោត ឲ្យឬមិនបោះ ហើយកុំនិយាយរឿងលក់ រឿងទិញ វាដូចជា ថោកពេកទេដឹង អ្នកទាំងអស់ នោះជាមនុស្ស មិនមែនជាទំនិញទេ សូមចាត់ទុក គេជាមនុស្សកុំចាត់ទុកគេថា ទំនិញ ខ្ញុំសោកស្តាយណាស់ ដែលថ្នាក់ដឹកនាំនិងសមាជិក សមាជិកគណបក្សសមរង្ស៊ី ក្លាយទៅជាទំនិញ សម្រាប់ ការលក់ដូរ ហើយសម្តីនេះ គឺជាសម្តីដែលចេញពីមេបក្សរបស់ខ្លួនទេ មិនមែន ចេញ ពីអ្នកណាផ្សេង ទេ ។ បញ្ហាដែលគួរចោទសួរហេតុអី បានចាំ បាច់នាំគេទៅស្បថ ហើយពាក្យសម្បថនេះ គេតម្រូវតែមនុស្ស ប៉ុន្មានទេ គឺ ១២៣នាក់ ក្នុងរដ្ឋសភា ៦២នាក់ ក្នុងព្រឹទ្ធសភា សមាជិក រាជ រដ្ឋាភិបាល ចាប់ពីរដ្ឋលេខាធិការ ឡើង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តម ក្រុមប្រឹក្សា ចៅក្រម និងមន្រ្តីយុត្តិធម៌ មួយចំនួនទៀត ប៉ុន្តែខ្ញុំអត់យល់បក្សនយោបាយមួយបែរ ជាចាប់បង្ខំឲ្យអង្គបោះឆ្នោត ស្បថ ហើយ ដកទូរស័ព្ទ ខ្ញុំស្នើឲ្យពិចារ ណាបញ្ហានេះ ហើយសូមផ្តាំទៅអ្នកទាំងឡាយ បើគេថាស្បថ គឺស្បថមាត់ខាងក្រៅផ្សេង ទឹកចិត្តខាងក្នុង ផ្សឹង។
រឿងនេះវាមិនគួរឲ្យកើតបែរជាទៅកើតក្នុងបក្សនយោបាយមួយ ហើយខ្ញុំនិយាយនេះមិនមែនជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងគណបក្សនយោបាយទេ ខ្ញុំនិយាយទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ៕
ដោយលោក ជឹម ណារី
| Tweet |
|
|
|
|
|
|
|
|||||











