នាវាផ្ទុកយន្តហោះចិនធ្វើការសាកល្បងជាលើ់កទី២

AKP ភ្នំពេញថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១១–

ក្រសួងការពារជាតិចិនបានប្រកាសឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថាៈ នាវាផ្ទុកយន្ត ហោះរបស់ចិនកំពុងស្ថិតនៅលើសមុទ្រ ដើម្បីធ្វើការសាកល្បងជាលើ់កទី២របស់ខ្លួន ហើយនិងធ្វើការ ស្រាវជ្រាវ និងដកពិសោធន៍ផ្នែកវិទ្យាសាស្រ្ត ។

តាមសេចក្តីប្រកាសខាងលើនេះបានឲ្យដឹងថាៈ មុននឹងចុះទៅសមុទ្រ នាវាផ្ទុកយន្តហោះនេះបាន បញ្ចប់ការងាររៀបចំឡើងវិញរបស់ខ្លួន និងការសាកល្បងនានាតាមប្រតិទិនដែលបានបង្កើតឡើង នៅ ក្រោយការសាកល្បងលើកទីមួយ នៅក្នុងសមុទ្រកាលពីខែសីហា។

នាវាផ្ទុកយន្តហោះនេះដែលមានឈ្មោះដើមហៅថា “Varyag” ត្រូវបានស្ថាបនាឡើងដោយអតីត សហភាពសូវៀតប៉ុន្តែមិនបានបញ្ចប់ការងាររបស់ខ្លួនមុននឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩៩១នោះទេ។ នាវាផ្ទុកយន្តហោះនេះគឺទទេស្អាតគ្មានអ្វីទាំងអស់ និងប្រទេសអ៊ុយក្រែនបានដកអាវុធយុទ្ធភ័ណ្ឌ និងដក ម៉ាស៊ីនចោលមុននឹងលក់ទៅឲ្យប្រទេសចិន ។

នាវាផ្ទុកយន្តហោះមានបណ្តោយ ៣០៤,៥ម៉ែត្រ និងទទឹង ៣៧ម៉ែត្រ និងមានទម្ងន់ ៥៨.៥០០ តោន ។ នាវាផ្ទុកយន្តហោះនេះត្រូវបានរៀបចំឡើងវិញទាំងអស់ដោយប្រទេសចិន ដើម្បីឆ្លើយតបទៅ នឹងតួនាទីថ្មីមួយរបស់ខ្លួន ក្នុងការស្រាវជ្រាវ និងការហ្វឹកហាត់ ។

ស.រ.អា ចក្រភពអង់គ្លេស បារាំង រុស្ស៊ី អេស្ប៉ាញ អ៊ីតាលី ឥណ្ឌា ប្រ៊េស៊ីល និងថៃ មាននាវាផ្ទុក យន្តហោះដែលសរុបទាំងអស់មាន ២១គ្រឿងនៅសកលលោក ៕
( ប្រភព ស៊ីនហួ, បកប្រែដោយលោក ង៉ែត សូផាត) វាយអត្ថបទៈ ធន

    Download PDF

Comments are closed.