ចិន – អាមេរិកធ្វើកិច្ចចរចាថ្នាក់ខ្ពស់ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងច្បាប់ប្រឆាំងនឹងការរកស៊ីផ្តាច់មុខ

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១១

ប្រទេសចិន និងអាមេរិកកាលពីថ្ងៃអង្គារ បានបើកកិច្ចពិភាក្សាគ្នាកម្រិតខ្ពស់ស្តីពីការធ្វើឲ្យប្រសើរ ឡើងនូវកិច្ចសហប្រតិបត្តិការលើការអនុវត្តន៍ការប្រឆាំងការរកស៊ីផ្តាច់មុខ និងការរំលោភសេចក្តីទុកចិត្ត
ដែលមានបំណងមួយ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ។

នេះជាលើកទីមួយដែលភាគីទាំង២ បានបើកកិច្ចប្រជុំបែបនេះ ចាប់តាំងពីពួកគេបានចុះហត្ថ លេខាកាលពីខែកក្កដាកន្លងទៅនេះ លើអនុស្សរណៈនៃការយោគយល់គ្នា( MOU )ស្តីពីកិច្ចសហប្រតិបត្តិ ការអនុវត្តន៍ការប្រឆាំងការរកស៊ីផ្តាច់មុខ និងការរំលោភសេចក្តីទុកចិត្តដែលធ្វើឡើងដោយទីភ្នាក់ងារ អនុ វត្តដែលជាប់ពាក់ព័ន្ធមកពីបណ្តាប្រទេសទាំង២ ។

លោក ហ្គៅ ហ៊ូចេង អ្នកតំណាងពាណិជ្ជកម្មអន្តរជាតិរបស់ចិន និងជាអនុរដ្ឋមន្រ្តីនៃក្រសួង ពាណិជ្ជកម្មបានដឹកនាំគណៈប្រតិភូចិន ដើម្បីពិភាក្សាគ្នាជាមួយគណៈប្រតិភូអាមេរិក ដែលដឹកនាំដោយ លោក ចន ឡេបូវីត ប្រធានគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក និងលោក សារីសភូហ្សេន អគ្គមេធាវីរងស្តីទី នៃនាយកដ្ឋានក្រសួងយុត្តិធម៌ទទួលបន្ទុកកិច្ចការប្រឆាំងការរំលោភសេចក្តីទុកចិត្ត៕
( ប្រភព ស៊ីនហួ , បកប្រែដោយលោក យ៉ារ៉ូ ) វាយអត្ថបទៈ សុទ្ធ

Share
    Download PDF

Comments are closed.