អាមេរិកសាកល្បងបញ្ចុះបញ្ចូលប៉ាគីស្ថានឲ្យទៅចូលរួមសន្និសីទទីក្រុងបោន ស្តីពីអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១១–

កាលពីថ្ងៃអង្គាររដ្ឋាភិបាលអាមេរិក បានសាកល្បងបញ្ចុះបញ្ចូលប្រទេសប៉ាគីស្ថាន ឲ្យបោះបង់ ចោល ការធ្វើពហិការរបស់ខ្លួន ចំពោះសន្និសីទក្រុងបោននាពេលខាងមុខ ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ដោយសំគាល់ថា ការចូលរួមនៅក្នុងសន្និសីទនេះ គឺស្ថិតនៅក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុង អ៊ីស្លា ម៉ាបាត ។

លោក តូន័រ បានប្រាប់ពួកអ្នកយកព័ត៌មាន នៅឯសន្និសីទសារព័ត៌មានមួយថា យើងគិតថាវាមាន សារៈសំខាន់ដែលត្រូវកត់សំគាល់ថា សន្និសីទនេះគឺនិយាយអំពីប្រទេសអាហ្វហ្គានីស្ថាន, អំពីអនាគត របស់ប្រទេសនេះ អំពីការកសាងប្រទេសអាហ្វហ្គានីស្ថានឲ្យកាន់តែមានសុវត្ថិភាព និងវិបុលភាពថែម ទៀតនៅក្នុងតំបន់ ។

លោកបាននិយាយបន្ថែមថា ដូច្នេះវាស្ថិតនៅក្នុងផលប្រយោជន៍យ៉ាងច្រើនណាស់របស់ប៉ាគីស្ថាន ក្នុងការចូលរួមក្នុងសន្និសីទនេះ ។

ការកត់សំគាល់របស់លោក តូន័រ នេះធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសនៅពេលមុននេះ ធ្វើ ឡើងដោយក្រុងអ៊ីស្លាម៉ាបាត ដើម្បីធ្វើពហិការសន្និសីទនេះក្នុងការតវ៉ាចំពោះការវាយប្រហារតាមអាកាស របស់ណាតូ កាលពីពេលថ្មីៗនេះដែលបានសម្លាប់ទាហានប៉ាគីស្ថាន២៤នាក់ ៕
(ប្រភព ស៊ីនហួ, បកប្រែដោយលោក ប៉ិន មឿន) វាយអត្ថបទៈ ធន

Share
    Download PDF

Comments are closed.