អង់គ្លេសឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការសំរុកចូលស្ថានទូតរបស់ខ្លួន

AKPភ្នំពេញ ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ២០១១–

រដ្ឋមន្រ្តីការបរទេសអង់គ្លេសបាននិយាយពីថ្ងៃអង្គារថា ខ្លួននឹងឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ទទួលខុសត្រូវ ពីបទមិនបានការពារស្ថានទូតអង់គ្លេស មិនឲ្យមានការសំរុកចូលរបស់ពួកបាតុករនៅក្រុងតេអេរ៉ង់ កាលពី ព្រឹកថ្ងៃអង្គារនោះ ។

រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក វីលៀម ហាក បានបញ្ជាក់អះអាងថា បរិវេណស្ថានទូតអង់ គ្លេស ក្នុងក្រុងតេអេរ៉ង់ ត្រូវបានសំរុកចូលដោយមនុស្សជាច្រើនរយនាក់ នៅរសៀលថ្ងៃអង្គារនេះដែល ធ្វើឲ្យសវុត្ថិភាពពួកអ្នកការទូតរបស់យើង នឹងគ្រួសាររបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ ព្រមទាំងបង្ករឲ្យមាន ការខូចខាតយ៉ាងច្រើនដល់ទ្រព្យសម្បត្តិរបស់យើង ។

លោក ហាក បាននិយាយថា អង់គ្លេសចាត់ទុកអំពើដែលគ្មានការទទួលខុសត្រូវនេះថា ជ្រុល ហួសហេតុពេកនិងបានស្តីបន្ទោសអ៊ីរ៉ង់ ពីបទរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងវីយែន ដែលតម្រូវឲ្យ ការពារ ពួកអ្នកការទូត និងបរិវេណការទូតនៅគ្រប់កាលៈទេសៈទាំងអស់ ។

ចំណែកទីភ្នាក់ងារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការវិញបានរាយការណ៍ថា ក្រុមប៉ូលីសអនុវត្តន៍ ច្បាប់ក្រុងតេអេរ៉ង់ បានចាប់ពួកបាតុករ១២នាក់ កាលពីថ្ងៃអង្គារបន្ទាប់ពីពួកអ្នកតវ៉ាជាច្រើនបានចាកចេញ ពីបរិវេណក្រុមប្រឹក្សាអង់គ្លេសក្នុងសង្កាត់កុលហាក ក្នុងក្រុងតេអេរ៉ង់ភាគខាងជើង ៕
( ប្រភពស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ សុទ្ធ

Share
    Download PDF

Comments are closed.