អេហ្ស៊ីបបញ្ចប់ការបោះឆ្នោតសភាដំណាក់កាលទី១ ដោយមានអ្នកចេញទៅបោះឆ្នោតច្រើន

AKP ភ្នំពេញ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១១–

ប្រទេសអរហ្ស៊ីបបានបញ្ចប់កាលពីថ្ងៃអង្គារនេះ នូវដំណាក់កាលទី១ នៃការបោះឆ្នោតសភាប្រជា ជននៅពេលដែលមណ្ឌលបោះឆ្នោតនានា បានបិទនៅម៉ោង៧យប់ ក្នុងខេត្តចំនួន៩ ដែលជាទូទៅបាន ដំណើរការទៅដោយសន្តិវិធី និងមានអ្នកចេញទៅបោះឆ្នោតច្រើន ។

ការបោះឆ្នោតនេះ បានគូសបញ្ជាក់ឲ្យឃើញនូវឆន្ទៈរបស់ប្រជាជនអេហ្ស៊ីបក្នុងការបន្តធ្វើការផ្លាស់ ប្តូរ និងធ្វើការសម្រេចនូវអនាគតប្រទេសរបស់ពូកគេ ដែលបានដំណើរការធ្វើការផ្លាស់ប្តូរ ដែលធ្វើឲ្យមាន ការចាប់អារម្មណ៏ចាប់តាំងពីការដួលរំលំអតីតប្រធានាធិបតី លោកហូស្នី មូប៉ារ៉ាក់ ក្នុងខែកុម្ភៈ បន្ទាប់ពី មានការតវ៉ារបស់មហាជនអស់ពេល១៨ថ្ងៃ ប្រឆាំងនឹងការគ្រប់គ្រងរយៈពេល៣០ឆ្នាំ របស់លោកមក ។

គេបានពន្យារពេលបោះឆ្នោតចំនួន២ម៉ោងទៀត កាលពីថ្ងៃច័ន្ទ ដើម្បីទុកពេលឲ្យអ្នលដែលមាន សិទ្ធិទៅបោះឆ្នោតថែមទៀតទៅបោះឆ្នោត ។ ពួកមន្ត្រីបោះឆ្នោតក៏បាននិយាយផងដែរថា អ្នកចេញទៅ បោះឆ្នោតដែលមានចំនួនច្រើនបែបនេះកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើល ។

ចំណែកអគ្គលេខាធិការ អ.ស.ប លោក បាន គីមូន វិញកាលពីថ្ងៃអង្គារនេះដែរ បានស្វាគមន៏ ដំណាក់កាលទី១ នៃការបោះឆ្នោតសភារបស់ប្រទេសអេហ្ស៊ីបថា ជាជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរក ការបង្កើតការគ្រប់គ្រងស៊ីវិល ៕ (ប្រភពស៊ីនហួ,ប្រែសម្រួលដោយលោក ប៉ិន មឿន ) វាយអត្ថបទដោយៈ រឿន

Share
    Download PDF

Comments are closed.