សម្ដេច តេជោ ហ៊ុន សែន ទទួលជួបគណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាម

AKP ភ្នំពេញ ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប សំណេះសំណាលជាមួយគណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាម ដឹកនាំ ដោយលោក Huynh Dam សមាជិក ការិយាល័យនយោបាយ បក្សកុំម្មុយនីស្តវៀតណាម និងជាប្រធាន រណសិរ្សមាតុភូមិវៀតណាម នាថ្ងៃទី៣០ វិច្ឆិកា នៅភ្នំពេញ។

នាឱកាសនោះលោក Huynh Dam បានជំរាបសម្ដេចតេជោថាៈ គណៈប្រតិភូរណសិរ្ស មាតុភូមិវៀតណាម មកកម្ពុជាចូលរួមប្រជុំរវាងរណសិរ្សទាំងបីប្រទេស កម្ពុជា ឡាវ វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឲ្យកាន់តែប្រសើរឡើង។

រូបថត ពៅ គឹមច័ន្ទរ័ត្ន

Share
    Download PDF

Comments are closed.