ឯកឩត្តម អ៊ិត សំហេង ចូលរួមក្នុងពិធី ពិការភាពត្រូវបានដាក់បញ្ចូល ទៅក្នុងវិស័យសិល្បៈនិងវប្បធម៌

AKP ភ្នំពេញ ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ២០១១

ក្នុងពិធីជប់លៀងជាផ្លូវការនៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា នាពេលរាត្រីថ្ងៃទី ២៩ វិច្ឆិកា ភ្នំពេញដើម្បីអបអរ ការដាក់បញ្ចូលពិការភាពទៅក្នុងវិស័យសិល្បៈ និង វប្បធម៌ ព្រមទាំង ទស្សនាការដាក់តាំងសំភារៈដែលផលិត ដោយជនពិការកម្ពុជានោះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសកត់សម្គាល់ថាៈ នេះជាគំនិតផ្តួចផ្តើមប្រកបដោយអត្ថប្រយោជន៍ ដែលអាចផ្តល់ឱកាសដល់ បងប្អូនជនពិការ ទទួលបាននូវសក្តានុពលពេញលេញ និងរួមចំណែកក្នុងជីវភាពសង្គម និងវប្បធម៌នៅក្នុង សហគមន៍របស់ខ្លួន ហើយរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តឲ្យបង្កើតក្រុមសិល្បៈជនពិការ នៅតាមមជ្ឈមណ្ឌល និង តាមសហគមន៍មួយចំនួនផងដែរ។

រូបថត ហ៊ុនយុទ្ធគុណ

Share
    Download PDF

Comments are closed.