សម្តេចតេជោរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា វៀតណាម ឡាវ

AKPភ្នំពេញថ្ងៃទី ៣០ វិច្ឆិកា ២០១១–
យោងតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់លោក Huynh Dam សមាជិកការិយាល័យនយោបាយ បក្សកុម្មុយនិស្តវៀតណាម និង ជាប្រធានប្រតិភូមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៅក្នុងជំនួបនៅ វិមានសន្តិភាព នៅថ្ងៃ ៣០ វិច្ឆិកា ថា លោកមានសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងប្រទេសទាំង ៣ គឺកម្ពុជា វៀតណាម និង ឡាវនោះ។

លោក អ៊ាង សុផល្លែត បានប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបនោះថា សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទាំងនោះគឺមានការចូលរួមចំណែកយ៉ាងសកម្មពីរណសិរ្សប្រ ទេសទាំង ៣ ដែលត្រូវលើកទឹកចិត្តឲ្យមានការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ឲ្យបាន កាន់តែប្រសើរឡើងថែមទៀត ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការអភិវឌ្ឍសង្គមផង ដែរ។សម្តេចនាយករដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឲ្យរណសិរ្សប្រទេសទាំង ៣ ធ្វើយ៉ាងណាយកចិត្ត ទុកដាក់ដល់កម្មវិធីអិវឌ្ឍន៍របស់ប្រទេសទាំង ៣ ក្នុងតំបន់ត្រីកោណកម្ពុជា វៀតណាម ឡាវនោះ។

លោកជំនួយការថ្លែងថា នៅក្នុងជំនួបនោះលោក Huynh Dam បានជំរាបជូនសម្តេចតេជោ នាយក រដ្ឋមន្រ្តីថា លោកមានសេចក្តីរីករាយយ៉ាងខ្លាំងដោយបានមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ហើយទស្សនកិច្ចនេះ គឺដើម្បីចូលរួមប្រជុំរវាងរណសិរ្សទាំង៣ប្រទេស(កម្ពុជា-វៀតណាម-ឡាវ)និង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ដែលកន្លងមកមានកិច្ច សហប្រតិបត្តិការទ្វេភាគី ប៉ុន្តែនៅពេលនេះសន្និសីទរវាងប្រទេសទាំង ៣ នេះគឺដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យទាំងអស់៕
ដោយលោក ជ័យ ភូមិពល

Share
    Download PDF

Comments are closed.