សម្តេចតេជោទទួលជួបជាមួយប្រធានរណសិរ្សឡាវ

AKPភ្នំពេញថ្ងៃទី ៣០ វិច្ឆិកា ២០១១–

នៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ៣០ វិច្ឆិកានៅវិមាន សន្តិភាព ក្នុងរាជធានីភ្នំពេញ លោក Phanh Douangchit Vongsa សមាជិកគណៈកម្មាធិការកណ្តាល មជ្ឈឹម ប្រជាជនបដិវត្តន៍ឡាវ និង ជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងជាតិឡាវ បានពាំនាំ នូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីថ្នាក់ដឹកនាំឡាវជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និង បានពាំនាំ នូវការចូលរួមរំលែកទុក្ចពីថ្នាក់ដឹកនាំឡាវជូនចំពោះប្រជាជនកម្ពុជា ដែលបានជួបប្រទះ និង រងគ្រោះ ដោយទឹកជំនន់នា ពេលកន្លងមកនោះ។

លោក Phanh Douangchit Vongsa បានថ្លែងថា រូប លោកផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំឡាវដែរបាន តាម ដានអំពីការអភិវឌ្ឍនៅកម្ពុជា ហើយបានឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលនេះផ្តើម ចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ កម្ពុជា ហើយការធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំ អាស៊ានរបស់កម្ពុជានៅឆ្នាំ ២០១២ ខាងមុខនេះនឹងនាំកម្ពុជា ឲ្យមានកិត្យានុភាពកាន់តែខ្ពស់ថែម ទៀត នៅលើឆាកអន្តរជាតិនោះ។

លោក អ៊ាង សុផល្លែត ថ្លែងថា នៅក្នុងជំនួបនោះ លោក Phanh Douangchit Vongsa ក៏បានជំ រាប ជូនសម្តេចតេជោអំពីដំណើរទស្សនកិច្ចរបស់លោកគឺដើម្បីចូលរួមក្នុងសន្និសីទរណសិរ្សរវាងប្រ ទេស ទាំង ៣ (កម្ពុជា វៀតណាម ឡាវ) ហើយក៏បានសុំអនុសាសន៍ពីសម្តេចតេជោផងដែរ។

នៅក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្រ្តីបានជំរាបជូនលោក Vongsa អំពីការលើកឡើង ជាមួយគណៈ ប្រតិភូវៀតណាម ដោយបានផ្តល់អនុសាសន៍ឲ្យរណសិរ្សប្រទេសទាំង ៣ យកចិត្ត ទុកដាក់ និង គាំទ្រ ដល់គម្រោងការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា វៀតណាម ឡាវ។សម្តេចតេជោ ក៏បានថ្លែងអំណរ គុណ ចំពោះរដ្ឋាភិបាល និង ប្រជាជនឡាវ ដែលបានផ្តល់នូវជំនួយដល់ប្រជាជន កម្ពុជាដែលរងគ្រោះ ដោយទឹកជំនន់ និង បានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៅក្នុងប្រទេសឡាវ ផងដែរ៕
ដោយលោក ជ័យ ភូមិពល

Share
    Download PDF

Comments are closed.