ថៃ-កម្ពុជានឹងពិភាក្សាគ្នាពីការដាក់ពង្រាយកងទ័ពឡើងវិញនៅខែធ្នូ

AKP ភ្នំពេញថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១១–

ប្រព័ន្ធផ្សព្វផ្សាយ MCOT ដែលគ្របគ្រងដោយរដ្ឋរបស់ប្រទេសថៃបានដកស្រង់ សំដីរដ្ឋមន្រ្តី ការពារ ជាតិឧត្តមសេនីយ៍ យូតថាសាក់ សាស៊ី ប្រាផា ដែលនិយាយកាលពីថ្ងៃច័ន្ទថា កិច្ចប្រជុំគណៈ កម្មាធិការព្រំដែន ទូទៅថៃ-កម្ពុជា (GBC) នឹងបើកកិច្ចប្រជុំនៅខែធ្នូនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាឲ្យ លម្អិតថែមទៀត ពីការដាក់ពង្រាយយោធាឡើងវិញ តាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរនេះ ។

លោក យូតថាសាក់ បានមានប្រសាសន៍ថា បណ្តាអាជ្ញាធរថៃដែលពាក់ព័ន្ថកំពុងរង់ចាំទីក្រុង ភ្នំពេញ ឲ្យអះអាងបញ្ជាក់នូវព័ត៌មានលំអិតនៃកិច្ចពិភាក្សានេះ ។ លោកបានមានប្រសាសន៍បន្ថែមទៀត ថា ខ្លឹមសារ ដែលគណៈប្រតិភូថៃនឹងនាំមកសម្រាប់កិច្ចពិភាក្សាគ្នានោះ ត្រូវបានអនុម័តរួចរាល់ហើយ ដោយសភានេះ ដូចដែលបានតម្រូវដោយមាត្រា ១៩០នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០០៧ ។

ទីក្រុងបាងកក និងទីក្រុងភ្នំពេញបានព្រមព្រៀងគ្នាកាលពីមុនដើម្បីអនុវត្តតាមបញ្ជារបស់ ICJ ហើយនិងប្រើប្រាស់GBC វេទិកាមួយដើម្បីពិចារណាលម្អិតនៅ ក្នុងការ អនុវត្តបទបញ្ជារបស់ តុលាការ នោះ ។( ប្រភពស៊ីនហួ , បកប្រែដោយលោក យ៉ារ៉ូ ) វាយអត្ថបទៈ ធន

Share
    Download PDF

Comments are closed.