ឯកឧត្ដម អូស្មាន ហាស្សាន់៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្ដទុកដាក់ ដល់កម្មករ កម្មការិនី ដែលកំពុងធ្វើការនៅម៉ាឡេស៊ី

AKP ម៉ាឡេស៊ី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨–​ឯកឧត្ដម អូស្មាន ហាស្សាន់ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្ដ ទុកដាក់ដល់កម្មករ កម្មការិនី ដែលកំពុងធ្វើការនៅម៉ាឡេស៊ី និងនៅតាមបណ្ដា ប្រទេសផ្សេងៗទៀត រាជរដ្ឋាភិបាលកម្ពុជាបានគិតគូររិះរកគ្រប់មធ្យោបាយ ដើម្បីឱ្យ ថ្នាក់ដឹកនាំប្រទេសនោះ គេទទួលស្គាល់ និងឱ្យតម្លៃការងារដល់កម្មករ កម្មការិនីយើង។

​ឯកឧត្ដម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ ខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូកម្ពុជា រួមដំណើរដោយលោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី

បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនពលករ ពលការិនី និងប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណ៣០០នាក់ ដែលរស់នៅ រដ្ឋJohor Baharu ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ២២ខែ ខែមេសា ឆ្នាំ២០១៨។

​លោកជំទាវ រត្ន ម៉ានី ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ីលើក ឡើងពីគោលជំហរ និងតួនាទីរបស់ខ្លួន នឹងឈរលើឆន្ទៈបម្រើប្រជាជនខ្មែរដែល រស់នៅម៉ាឡេស៊ី។

​ឯកឧត្ដម អូស្មាន ហាស្សាន់ បានជម្រាបពីភាពរីកចម្រើនគ្រប់បែបយ៉ាងរបស់ កម្ពុជាក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បើគ្មានការដឹកនាំប្រកបដោយឆន្ទៈមុះមត់ ស្មារតីលះបង់ខ្ពស់ គិតគូរអំពីផលប្រយោជន៍ជាតិជាធំរបស់ប្រមុខដឹកនាំទេនោះ គឺកម្ពុជាមិនមែនសម្រេច បានដោយជោគជ័យក្លាយទៅជាប្រទេសដែលមានសុខសន្តិភាព សុខដុមបនីយកម្ម និងការអភិវឌ្ឍ សេដ្ឋកិច្ចរីកចម្រើនបានល្អប្រសើរដូចសព្វថ្ងៃនោះទេ។

​ជាមួយគ្នានេះដែរ ឯកឧត្ដម អូស្មាន ហាស្សាន់ និងគណៈប្រតិភូ ក៏បានបន្ត ដំណើរទៅតំបន់ Sungai Boluh រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដើម្បីជួប សំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការរិនី និងប្រជាពលរដ្ឋខ្មែរដែលដែលកំពុង ប្រកបអាជីវកម្ម និងធ្វើការងារនៅតាមបណ្ដាសហគ្រាសធន់តូច មធ្យម និងធំប្រមាណ ជាង៥០០នាក់ នៅតំបន់នោះផងដែរ៕

ដោយ សួស សំរិត

Share
    Download PDF

Comments are closed.