ក្លឹបកីឡាឡើងភ្នំកម្ពុជានៅក្នុងខេត្តសៀមរាប ត្រូវបានសម្ភោធដាក់អោយដំណើរការជាផ្លូវការ

លោក ហង្ស សៀក AKP ខេត្តសៀមរាប–
ក្លិបកីឡាឡើងភ្នំកម្ពុជា Angkor Climber net ដែលមានទីតាំងស្ថិត នៅភូមិគ្រូស សង្កាត់ ស្វាយដង្គំខេត្តសៀមរាប ត្រូវបានសម្ពោធដាក់អោយដំណើរការជាផ្លូវការកាលពីថ្ងៃទី
៣០ ខែមករា ឆ្នាំ២០១១ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហែម ថុន ប្រធាន នាយដ្ឋានរដ្ឋបាលនៃគណៈកម្មាធិការជាតិអូរឡាំពិចកម្ពុជា លោក អឿន ពៅ អភិបាលរង ក្រុងសៀមរាប និងលោក អ៊ីង សេរីឌី ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តសៀមរាប ។

លោក ហែម ថុន បានមានប្រសាសន៍នាឱកាសនោះថា ការបង្កើតក្លិបកីឡាឡើងភ្នំកម្ពុជា Angkor Climber net នេះឡើងគឺក្នុងគោលបំណងផ្សព្វផ្សាយព្រមទាំងបណ្តុះបណ្តាលនូវ
បច្ចេកទេសយ៉ាងត្រឹមត្រូវ និងអោយបានទូលំទូលាយនូវប្រភេទកីឡាដែលថ្មីមួយនៅព្រះរាជា ណាចក្រ កម្ពុជាអោយស្រទាប់យុវជនបានស្គាល់ និងអាចលេងបានយ៉ាងល្អនូវប្រភេទកីឡានេះ ហើយនិងមាន សមត្ថភាពចូលរួមប្រកួត ជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ និងនៅលើ ពិភពលោក ក៍ដូច ជាដើម្បីអភិវឌ្ឍន៍ និងគាំទ្រប្រភេទកីឡាឡើងភ្នំនៅទូទាំងព្រះរាជាណាចក្រ កម្ពុជាអោយបាន រីកលូត លាស់ និងមានប្រជាប្រិយភាព ដូចជាប្រភេទកីឡាផ្សេងៗទៀតផងដែរ។ លោក ហែម ថុន បានមាន​ប្រសាសន៍អោយដឹងទៀតថាកីឡាឡើងភ្នំគឺជាប្រភេទកីឡាមួយួដែល មានលក្ខណៈ ខុសពីកីឡាដ៍ទៃ ទៀតត្រង់ថា គោលដៅដែលយើងត្រូវទៅគឺទីទួលខ្ពស់ដែលវាងាយ និងគ្រោះថ្នាក់ដូចឆ្នេះវាទាមទា អោយកីឡាទាំងអស់គោរពវិន័យអោយបានខ្ពស់បំផុត។

លោក បានបន្តទៀតថា កីឡាគឺមិនត្រឹមតែជានិមិត្តរូបនៃការបណ្តុះនូវសេចក្តីស្រឡាញ់ ចំណង មិត្តភាព ភេតរភាពរវាងកីឡា និងកីឡាប៉ុនណ្ណោះទេ ប៉ុនន្តែវាបានផ្តល់នូវធនធាន ដែលប្រកប ដោយ ថាមពល និងកាយសម្បទារឹងមាំដល់មនុស្សគ្រប់ៗគ្នា មានភាពរហ័សរហួន មានវិន័យសីលធម៍ គុណធម៍ និងអត្តចរិកស្លូតត្រង់ផងដែរ៕

    Download PDF

Comment on this article