ឯកឧត្តម សៀង ណាំ ផ្តល់ឱកាសដល់សិស្សានុសិស្សជប៉ុន និងសិស្សានុសិស្សកម្ពុជា បានជួបទំនាក់ទំនង ផ្លាស់ប្តូរបទពីសោធន៍ នៃការសិក្សា

AKP សៀមរាប ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ –ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌល   សៀមរាប បានរៀបចំឱ្យសិស្សានុសិស្សនៃប្រទេសជប៉ុន និងសិស្សានុសិស្សនៃប្រទេសកម្ពុជា បានជួប ទំនាក់ទំនងគ្នា ដើម្បីផ្លាស់ប្តូរបទពីសោធន៍នៃការសិក្សា និងឈ្វេងយល់ពីគ្នាទៅវិញទៅមក ក្នុងការបង្កើននូវ ចំណេះដឹងថ្មីៗបន្ថែមទៀត កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨។

ឯកឧត្តម សៀង ណាំ បានមានប្រសាសន៍ថា នេះជាលើកទី៤ហើយ ដែលឯកឧត្តមបានរៀបចំឱ្យសិស្សានុ- សិស្ស ជប៉ុន និងសិស្សានុសិស្សកម្ពុជា បានជួបគ្នា និងបានសិក្សាឈ្វេងយល់ អំពីកម្មសិក្សារវាងប្រទេស ទាំងពីរ។ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាឱកាសល្អសម្រាប់ សិស្សានុសិស្សកម្ពុជាបានសិក្សាពីសិស្ស ជប៉ុនផងដែរ ព្រោះសិស្សជប៉ុនគេបានទទួលការ អប់រំខ្ពស់ជាងសិស្សនៅកម្ពុជា។

ឯកឧត្តម បានបន្ដថា ការរៀបចំឱកាសដល់សិស្សានុសិស្សជប៉ុន និងសិស្សា នុសិស្សកម្ពុជាបានជួបទំនាក់ ទំនងគ្នានេះ គឺបន្ទាប់ពីឯកឧត្តមទៅទស្សនកិច្ចនៅ ប្រទេសជប៉ុន នៅឆ្នាំ ២០១៣ ហើយខាងប្រទេសជប៉ុន ស្នើឱ្យមានការជួបគ្នា រវាងសិស្សនិងសិស្សបែបនេះក្នុងគោល បំណងឱ្យយុវជននៃប្រទេសទំាងពីរមាន ទំនាក់ទំនងគ្នាល្អ។ ទន្ទឹមនេះ ទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន គឺមានភាពល្អប្រសើរ តាំងពីបុរាណមក ដូច្នេះ បានជាកន្លងមកនេះ រដ្ឋាភិបាល ជប៉ុនបានអនុញ្ញាតឱ្យនិសិ្សត កម្ពុជាអាចទៅបន្តការសិក្សានៅប្រទេសជប៉ុន បាន និងថែមទាំង បានផ្តល់នូវអាហារូបករណ៍ថែមទៀត។

ឯកឧត្តម សៀង ណំា បានពន្យល់ថា សារៈប្រយោជន៍នៃការទៅបន្តការសិក្សានៅ ប្រទេសជប៉ុននេះរួមមាន៖ ទី១.យើងទទួលបានចំណេះជំនាញច្បាស់លាស់លំដាប់អន្តរជាតិ, ទី២. និស្សិតអាចធ្វើការនៅប្រទេសជប៉ុន បានដោយទទួលបានកម្រៃខ្ពស់ និងទី៣.និសិ្សតអាចមក ធ្វើការនៅកម្ពុជាវិញបានដោយទទួលបានប្រាក់ខែ ខ្ពស់ដែរ។

ឯកឧត្តម បានបន្ថែមថា រហូតមកពេលនេះ មាននិស្សិតកម្ពុជាមួយចំនួន ដែលបានទៅ សិក្សានៅប្រទេស ជប៉ុនហើយបានបញ្ចប់ការសិក្សានៅទីនោះ បានវិលត្រឡប់មកធ្វើការ នៅក្នុងមន្ទីរពេទ្យជប៉ុននៅ ខេត្តសៀមរាបជាបន្តបន្ទាប់ហើយ។

លោក Yakata Kannari អ្នកគ្រប់គ្រងសលកវិទ្យាល័យ អ៊ុយ រ៉ាវ៉ា នៃខេត្តសៃតាម៉ា ប្រទេសជប៉ុនបានឱ្យដឹងថា លោកគំាទ្រចំពោះការរៀបចំឱ្យសិស្សានុសិស្សជប៉ុន និងសិស្សានុសិស្សកម្ពុជា បានជួបទំនាក់ទំនងគ្នានេះ ព្រោះអ្នកយុវជនទំាងនេះ អនាគត់ជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេស និងធ្វើទំនាក់ទំនង នៃប្រទេសទំាងពីរនៅតែមានការ ល្អប្រសើរ ព្រោះពួកគេមានទំាងទំនាក់ ទំនងគ្នាចាប់តាំងពីក្មេងរួចហើយ៕

ដោយ ឃុត សៅ

Share
    Download PDF

Comments are closed.