កងវិស្វកម្មលេខ៩៦៣ ចេញទៅរក្សាសន្តិភាពក្រោមឆ័ត្រអង្គការ សហប្រជាតិនៅសាធារណរដ្ឋលីបង់

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨–បន្ទាប់ពីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិប្រកបដោយជោគជ័យនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាស ពោធិ៍ចិនតុង គណៈកម្មាធិការជាតិ បានរៀបចំពិធីជូនដំណើរកងវិស្វកម្មលេខ៩៦៣ ទៅប្តូរវេនកង វិកម្មលេខ៣៦៩ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាតិ នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មលេខ៤៥៩ បញ្ចប់បេសកកម្មនៅសាធារណរដ្ឋ អាហ្រិ្វកកណ្តាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិនៅតែពង្រឹងការយកចិត្តទុកដាក់ប្រកប ដោយស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញ ភារកិច្ចស្នូលទាំង០៥របស់ខ្លួន ដើម្បីបញ្ជូនកងកម្លាំងរក្សា សន្តិភាពកម្ពុជាទៅបំពេញបេសកកម្មរបស់ អង្គការសហប្រជាជាតិ។ ក្នុងនោះ រួមមានទី១ការងារត្រៀមរៀបចំឧបករណ៍ សម្ភារមធ្យោបាយ ទី២ការងារហ្វឹក ហ្វឺនកម្លាំងដើម្បីពង្រឹងសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យទី៣ការរៀប ចំរចនាសម្ព័ន្ធ និងសម្រិតសម្រាំងជ្រើសរើសធនធានមនុស្ស។ ទី៤ការថែទាំសុខភាព និងចាក់ថ្នាំបង្ការ និងទី៥កាសិក្សាលិខិតបទដ្ឋានគតិយុត្តនិងការអប់រំសតិអារម្មណ៍ នយោបាយដល់កម្លំាង រក្សាសន្តិភាព ដើម្បីបំពេញបេសកកម្មរបស់អង្គភាពរបស់អង្គការសហប្រជាជាតិ ឱ្យកាន់តែមាន សុវត្ថិភាពនិងទទួល ជោគជ័យជាបន្តបន្ទាប់ថែមទៀត។

លោកស្រី Claire Van der Vareren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំ កម្ពុជាបាន បញ្ជាក់ថា ក្នុងនាមមន្ត្រីអង្គការសហប្រជាជាតិ សូមសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការជួយបង្កើតសន្តិភាព ជាក់ស្តែងសម្រាប់បណ្តាប្រទេសផ្សេងៗ។ លោកស្រីបានសម្តែងការសេចក្តី សប្បាយ រីករាយចំពោះវត្តមាននារី ចំនួន១៣រូប ដែលបានទៅចូលរួម ក្នុងសកកម្មភាព នៅសាធារណរដ្ឋលីបង់នាពេលនេះ ដែលជាការលើកទឹកចិត្ត និងការខិតខំពុះពារ ជម្នះលើ ភាពជាយេនឌ័រ ដើម្បីស្វែងរកការងារដែលមានបុរសជាអ្នកដឹកនាំ។

លោកស្រីក៏បាន សម្តែងអំណរសាទរដល់យោធិននារី ចំពោះការប្តេជ្ញាចិត្ត បំពេញការងារតាមការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជាតិខ្លួន នៅសាធារណរដ្ឋលីបង់ និងកងវិស្វកម្មលេខ៤៥៩នៅ សាធារណរដ្ឋអាហ្រិ្វកកណ្តាលបានបង្ហាញឱ្យឃើញថា កងទ័ពមួកខៀវកម្ពុជានូវតែសម្រេច បានជោគជ័យបន្តបន្ទាប់។

លោកស្រីបានបន្ថែមទៀតថា តាមរយៈសមត្ថភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ គោរពវិន័យបានយ៉ាង ម៉ឹងម៉ាត់ ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ របស់កងយោធពលខេមរភូមិន្ទរបស់ ប្រជាពលរដ្ឋ និងការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អជាមួយកម្លាំង និងប្រជាជននៅ គ្រប់ទីកន្លែងដែលកម្លំាប្រតិបតិ្តការ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយ ថែមទៀតលើសមទ្ធិផល ជាច្រើនដែលកម្ពុជាសម្រេចបានលើការងារបញ្ជូនកម្លាំង ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ក្នុងរួមវិភាគទានដល់កិច្ចប្រឹង ប្រែងរបស់សហគមន៍អន្តរជាតិដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅ លើពិភពលោក។

សម្ដេចពិជ័យសេនាបានលើកឡើងថា សមិទ្ធផលនេះ បានបង្ហាញឱ្យឃើញ ពីសមត្ថភាព បទពិសោធន៍ ការងារប្រកបដោយវិជ្ជាជីវៈក្នុងការបំពេញបេសកកម្ម របស់កង យោធពលខេមរភូមិន្ទ ដែលជានិច្ចកាល មន្ត្រីតំណាងអង្គ ការសហប្រជាជាតិ តែងតែធ្វើការ វាយតម្លៃខ្ពស់ និងការកោតសរសើរចំពោះសេចក្តី ក្លាហាន វិជ្ជាជីវៈ ភាពប៉ិនប្រសព្វ វិន័យល្អ និងសហប្រតិបត្តិការ ប្រសើរជាមួយកម្លាំងចួលរួមបេសកកម្ មរបស់អង្គការសហប្រជា ជាតិស្របតាមឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ពង្រីកតួនាទីភារ កិច្ចរបស់ខ្លួនលើវិស័យរក្សាសនិ្តភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបាន បញ្ជាក់ជំហររប់សខ្លួន ក្នុងការចួលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតាម រយៈបង្កើតការរៀបចំរចនាសម្ព័ន្ធរួមទាំង កម្លាំងមធ្យោបាយគ្រឿងបំពាក់ និងសម្ភារជា កម្រិតចល័តរហ័សដើម្បីត្រៀមធ្វើការចល័តក្នុងអំឡុង ពេលដែលមានសំណើចំបាច់របស់ទីបញ្ជាការអង្គការសហប្រជាជាតិ និងពង្រឹងការចួលរួម ឱ្យកាន់តែមានសកម្មថែមទៀតនូវ ការរួមចំណែកជាមួយបណ្តាប្រទេសបរិច្ចាគកម្លាំងបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិតាមរយៈការប្តេជ្ញានឹងបង្កើនការចូលរួមនាយទាហានក្នុង បេសកកម្មជា សេនាធិការ និងសង្កេតការណ៍យោធាជានារីរហូតដល់១៥ភាគរយ តាមការស្នើសុំ របស់អង្គការសហ ប្រជាជាតិព្រមទាំងត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាព នៅកម្ពុជាទៀតផង។

សម្តេចសេនាពិជ័យ ទៀ បាញ់ បានជម្រាបជូនបន្ថែមថា ដោយយល់ពីតម្លៃនៃសន្តិភាព ស្រឡាញ់ សន្តិភាព ដើម្បីសន្តិភាព ទើបរាជរដ្ឋាភិបាលកម្ពុជា បន្តសហការរួមចំណែកជាមួយ អង្គការសហប្រជាជាតិ ក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួន ឱ្យចូលរួមថែរក្សាសន្តិភាពលើវិស័យ មនុស្សធម៌ ក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។

សូមបញ្ជាផងដែរថា ក្នុងរយៈពេលជិត១២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំង រក្សាសន្តិភាព ចំនួនជិត៥.០០០នាក់ ទៅកាន់ប្រទេសមួយចំនួននៅ លើពិភពលោក ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិនៅតំបន់អាហ្រ្វិក មជ្ឈិមបូព៌ា និងអឺរ៉ុប៕

ដោយ ខឹម សុវណ្ណារ៉ា

Share
    Download PDF

Comments are closed.