អ៊ីរ៉ង់បដិសេធដែលថា ខ្លួនយល់ព្រមធ្វើកិច្ចចរចាកម្មវិធីមីស៊ីលរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ –Press TV រាយការណ៍ថា កាលពីថ្ងៃពុធ ក្រសួងការបរទេស អ៊ីរ៉ង់បានបដិសេធថា ក្រុង តេហេរ៉ង់ បានយល់ព្រមធ្វើកិច្ចចរចា ស្តីពីកម្មវិធីមីស៊ីលរបស់ខ្លួននោះ ។

អ្នកនាំពាក្យក្រសួងការបរទេស លោក បារ៉ាម កាសេមី បានហៅសេចក្តីរាយការណ៍នោះថា « គ្មានមូលដ្ឋាន » នឹងបាននិយាយថា នយោបាយនិងជំហរដែលទាក់ទងដល់កម្មវិធីមីស៊ីល ការពាររបស់ខ្លួននៃប្រទេសរបស់ លោក គឺច្បាស់លាស់ និងមានតម្លាភាពទាំងស្រុង ហើយថា ប្រទេសដទៃទៀតបានដឹងយ៉ាងច្បាស់នូវជំហរ   នេះ ។

សេចក្តីរាយការណ៍កាសែត Financial Times កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេស អ៊ីរ៉ង់បានព្រមព្រៀង ចូលធ្វើកិច្ចចរចា ស្តីពីកម្មវិធីមីស៊ីលរបស់ខ្លួន ក៏ដូចជាតួនាទីថ្នាក់តំបន់ របស់ ខ្លួនក្នុង អំឡុងកិច្ចប្រជុំមួយ កាលពីពេលថ្មីៗនេះក្នុងទីក្រុងព្រុចសែល ជាមួយពួកអ្នកតំណាង EU ។

តាមសេចក្តីរាយការណ៍នោះឱ្យដឹងថា ពួកអឺរ៉ុបបានបង្កើនការកៀបសង្កត់អ៊ីរ៉ង់លើបញ្ហាបែបនេះ នៅពេល ដែលពួកគេពុះពារ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងថ្មីផុតរបស់ប្រធានាធិបតី អាម៉េរិក លោក ដូណាល់ ត្រាំ ដែលថា លោកនឹងដកក្រុងវ៉ាស៊ីងតោនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរនេះ ប្រសិនបើគុណវិបត្តិប្រកប ដោយហាយនភាពខ្លះ មិនត្រូវបានគេធ្វើការផ្លាស់ប្តូរ នោះ ។

លោក កាសេមី បាននិយាយថា អ្នករាល់គ្នាដឹងហើយថា កម្មវិធីការពាររបស់ប្រទេសអ៊ីរ៉ង់ មិនមែនសម្រាប់ ធ្វើកិច្ចចរចាទេ ដោយលោកសង្កត់ធ្ងន់ថា ជំហររបស់ក្រុងតេហេរ៉ង់ មិនមានការ ផ្លាស់ប្តូរណាមួយឡើយ ។

លោក កាសេមី បាននិយាយថា ការងារមីស៊ីលអ៊ីរ៉ង់មានចរិតការពារនឹងធ្វើឱ្យញញើតទាំងស្រុង នឹងមិន បានសំដៅប្រឆាំងនឹងប្រទេសណាមួយឡើយ ដោយលោកនិយាយបន្ថែមថា គ្មានច្រកនិងការទាមទារ ដែលគ្មានមូលដ្ឋានណាមួយនឹងផ្លាស់ប្តូរនូវជំហរជាគោលការណ៍ នឹង យ៉ាងសំខាន់របស់សាធារណរដ្ឋ អ៊ីស្លាមនេះឡើយ ។ គេបានដកស្រង់សម្តីលោកដែលនិយាយថា សាធារណរដ្ឋអ៊ីស្លាមនេះមិនអនុញ្ញាតឱ្យ មានការចូលជ្រៀតជ្រែកណាមួយនៅក្នុងកិច្ចការក្នុងស្រុក ព្រមទាំងការធ្វើនយោបាយការពារ របស់ខ្លួនទេ ជាពិសេសកម្មវិធីមីស៊ីលរបស់ខ្លួន ។

លោកបាននិយាយបន្ថែមថា ក្រៅពីនេះនយោបាយថ្នាក់តំបន់របស់អ៊ីរ៉ង់ គឺប្រកប ដោយការស្ថាបនា នឹងស្របទៅតាមការជំរុញ សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ នឹងពិភពលោក ទាំងមូល៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )

Share
    Download PDF

Comments are closed.