គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមសន្និសីទអន្តរសភានៅប្រទេសកាណាដា
លោក ជីម ណារីAKP ភ្នំពេញ–
គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ងួន ញ៉ិល អនុប្រធានទីមួយរដ្ឋ សភាបានចាកចេញពីកម្ពុជាហើយ កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី ៣១ មករា ឆ្នាំ២០១១ ដើម្បីទៅចូលរួមសន្និសីទអន្តរសភា ស្តីពីការសម្តែងឲ្យឃើញពីភាពខុសគ្នានៃវប្បធម៌ ( CIDEC ) ដែលមាន បណ្តារដ្ឋសភាចំនួន ៧៧ប្រទេស ហើយដែលសន្និសីទនេះប្រព្រឹត្តទៅនៅទីក្រុងកេប៊ិក ប្រទេសកាណាដា ពីថ្ងៃទី ៣១ ខែមករា ដល់ ថ្ងៃទី ៥ កុម្ភៈ ឆ្នាំ២០១១។
អញ្ជើញជូនដំណើរគណៈប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិរួមមានវត្តមាន សមាជិក សមាជិកា រដ្ឋសភា ព្រមទាំងមន្រ្តីអ្នកមុខ អ្នកការ អគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។
នៅក្នុងឱកាសចូលរួមសន្និសីទអន្តរសភានេះដែរ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋ សភា និងជាប្រធានអន្តរសភាអាស៊ាន ( AIPA ) សំរាប់ឆ្នាំ២០១០ -២០១១ និងក្នុងនាមប្រធានក្រុមជាតិ កម្ពុជា នៃសភាប្រទេសនិយាយភាសាបារាំង ( APF ) នោះ ឯកឧត្តម ងួន ញ៉ិល នឹងថ្លែងសន្ទរកថាស្តីពីវិញ្ញតិ្ត វប្បធម៌ចំរុះ ( CIDEC ) ហើយត្រូវចូលរួមក្នុងកិច្ចពិភាក្សាស្តីពីការការពារនិងការលើកស្ទួយភាពផ្សេងៗ គ្នានៃ វិញ្ញតិ្តវប្ប ធម៌។
ឯកឧត្តម ញ៉ែម ថាវី សមាជិកសភាបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះថា នេះគឺជាមោទន ភាពសម្រាប់កម្ពុជា ហើយដោយសារខាងអាស៊ីមានវប្បធម៌ អរិយធម៌ ចំណាស់ជាងគេ ហើយជាពិសេស ដោយសារឆ្នាំនេះ កម្ពុជាគឺជាប្រធានរបស់ AIPA ហើយក៏ប្រធានក្រុមជាតិកម្ពុជានៃសភានិយាយភាសា បារាំងផងនោះ យើងនឹងលើកឡើងអំពីភាពខុសគ្នារវាងវប្បធម៌ ហើយត្រូវរកមធ្យោបាយយ៉ាងណា ដើម្បីឲ្យ វប្បធម៌មានការចូលរួមស្រុះស្រួលជាមួយគ្នា។
គណៈប្រតិភូសភាកម្ពុជាគ្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នៅថ្ងៃទី ៥ កុម្ភៈ ២០១១៕
| Tweet |
|
|
|
|
|
|
|
|||||











