ក្រុមហ៊ុនអចលនទ្រព្យ និងសំណង់របស់ចិន សម្ពោធបើកអាជីវកម្មនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ –ក្រុមហ៊ុន យូតុង អ៊ិនធើណេសិនណល មេធៀរៀល បានសម្ពោធ បើកអាជីវកម្មនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយប្រធានក្រុមហ៊ុន HOMSO តំណាង ធនាគារកាណាឌីយ៉ា ក្រុមហ៊ុនSino Greatwall ក្រុមហ៊ុនSANY ក្រុមហ៊ុនR&F PROPERTIESជាដើម។

លោក កាំង គ័នជីង (KANG GUAN) ប្រធានក្រុមហ៊ុន យូតុង អ៊ិនធើណេសិនណល មេធៀរៀល បានថ្លែងថា ក្រុមហ៊ុន យូតុង អ៊ិនធើណេសិនណល មេធៀរៀល ជាក្រុមហ៊ុន បម្រើវិស័យអចលនាទ្រព្យ វិស័យសំណង់ និងទីផ្សារសម្ភារៈសំណង់នៅកម្ពុជា។ លោកបន្តថា ក្រុមហ៊ុននេះមានវត្តមាន និងប្រកបអាជីវកម្មក្នុងវិស័យ សម្ភារៈសំណង់នៅទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជិត២០ឆ្នាំមកហើយ។ ដោយផ្អែក លើកិត្តិនាមដ៏ល្អ ប្រសើររបស់ក្រុមហ៊ុន ព្រមទាំងមានទំនុកចិត្តលើការងារអាជីវកម្មកន្លងមក ក្រុមហ៊ុនបាន សម្រេចចិត្តមកវិនិយោគនៅកម្ពុជា ដើម្បីនាំចូលនូវផលិតផលនិងសម្ភារៈ សំណង់ដែលមាន គុណភាពល្អបំផុត របស់ប្រទេសចិន មកកាន់ទីផ្សារកម្ពុជា។

លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅកម្ពុជា ពីក្រុមហ៊ុន HOMSO នៅប្រទេសចិន ដែលជាក្រុមហ៊ុនបង្កើត ឡើងតាំងពីឆ្នាំ១៩៩៦ មានឈ្មោះល្បី ខាង ផលិតសម្ភារៈសំណង់គីមីបែបថ្មីនៅប្រទេសចិន។ ជាមួយគ្នានេះ ផលិតផលរបស់ក្រុមហ៊ុន HOMSO រួមមាន ផលិតផលបរិក្ខារ និង ឧបករណ៍បំពង់បង្ហូរទឹកសម្រាប់ការសាង   សង់ ឧបករណ៍ប្រើប្រាស់សម្រាប់ជាងភ្លើង បំពង់ ការពារខ្សែកាប ខ្សែភ្លើងតង់ស្យុងខ្ពស់ (PC\PE\PVC)ដែលសរុបជាង ៦០០ ប្រភេទ។

ផលិតផលទាំងនេះត្រូវបានទទួលស្គាល់ និងមានឈ្មោះល្បីល្បាញនៅ ទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារ នៅប្រទេសថៃ វៀត ណាម ម៉ាឡេស៊ី សង្ហឹបុរី ដែលសុទ្ធតែមានតំណាងនាំចូល និងចែកចាយដោយក្រុមហ៊ុន របស់លោក។ លោកជឿជាក់ថា បច្ចុប្បន្ន ផលិតផល HOMSO កំពុងតែត្រូវប្រើ ប្រាស់ក្នុងអគារសំណង់ខ្ពស់ៗ នៅប្រទេសកម្ពុជា នឹងផ្សព្វផ្សាយបន្តពង្រីក ទីផ្សារឱ្យកាន់តែទូលំទូលាយ នាពេលអនាគតឱ្យក្លាយជា ផលិតផលជម្រើសទីមួយសម្រាប់អតិថិជននៅកម្ពុជា។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការង្កើតក្រុមហ៊ុនថ្មីនេះ បង្ហាញឱ្យឃើញ នូវការ ចាប់ផ្តើមបង្កើតអាជីវកម្មជាលើកទីពីរ ដែលធ្វើឱ្យទីផ្សារសម្ភារៈសំណង់ មានការកើនឡើងមួយកម្រិត ថែមទៀត។ លោកមានជំនឿចិត្តថា តាមគោលដៅដែលបានកំណត់ ការខិតខំប្រកបអាជីវកម្ម ដោយផ្អែកលើ សុចរិតភាព នឹងធ្វើឱ្យក្រុមហ៊ុនកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សង្គមកម្ពុ ជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

ដោយ ប៉ាល់ សុង

Share
    Download PDF

Comments are closed.