អភិបាលខេត្តព្រះវិហារ ដឹកនាំកម្លាំងមន្រ្តី និងសមត្ថកិច្ច ចុះទៅទម្លាក់ស្លាក គណបក្ស សង្គ្រោះជាតិ បន្ទាប់ពីតុលាការកំពូល ចេញសាលដីកាសម្រេច រំលាយចោល

AKP ខេត្ដព្រះវិហារ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ –ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូល ដ្ឋាន ចុះទម្លាក់គណបក្សសង្គ្រោះជាតិនៅស្លាក់ទីស្នាក់កណ្តាលរបស់ គណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការកំពូល ចេញសាលដីកាសម្រេចរំលាយចោល និងមានការណែនាំភ្លាមៗ ក្រសួងមហាផ្ទៃ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ឱ្យដឹថា ថ្ងៃនេះស្លាកយីហោ បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្ស សង្គ្រោះជាតិ នៅតាមមូលដ្ឋានទូទាំងខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងតាមភូមិនានានៅក្នុងខេត្តព្រះវិហារ ចាប់ផ្តើមរុះរើជាបណ្តើរៗហើយ គឺត្រូវទម្លាក់ចោល ឱ្យអស់នៅក្នុងថ្ងៃនេះ។

ឯកឧត្តម បានបន្តថា រហូតមកដល់ពេលនេះ អាជ្ញាធរទម្លាក់បានជាង១០០ស្លាក ហើយៗ និងក៏គ្មានការជំទាស់ តវ៉ាណាមួយពីសមាជិក និងថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិដែរ ព្រោះសមាជិក និងថ្នាក់ដឹកនាំមួយចំនួនធំ បានសុំមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ហើយ ។

ការរុះរើទម្លាក់ស្លាក នេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានចេញសាលដីកា សម្រេចរំលាយគណបក្ស សង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះ គណបក្សនេះ ចេញពីបញ្ជីគណបក្ស នយោបាយ ព្រមទាំងបង្គាប់ឱ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដន៍សាលដីកា ទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្ស សង្គ្រោះជាតិទូទាំងប្រទេស ៕

ដោយ ទិត ស្រ៊

Share
    Download PDF

Comments are closed.