គណៈប្រតិភូគណៈកម្មាធិការចង្អុលទិសនិរតី នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ទស្សនកិច្ចនៅមូលដ្ឋានសមុទ្រខេត្តព្រះសីហនុ

AKP ខេត្ដព្រះសីហនុ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ –កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈប្រតិភូ គណៈកម្មាធិការចង្អុលទិសនិរតី ដឹកនាំ ដោយ ឯកឧត្តម សឹង មីញថាំង សមាជិកគណៈកម្មាធិការកណ្តាល មជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណៈចង្អុលទិសនិរតី នៃ សាធារណៈរដ្ឋ សង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជា ណាចក្រកម្ពុជា និងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការ រងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រនៅមូលដ្ឋាន សមុទ្ររាម ខេត្តព្រះសីហនុ។

ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ មូលដ្ឋានសមុទ្រ ក្នុងនាម នាយនាវី នាយនាវីរង និងពលនាវិក សម្តែងនូវការអបអរសាទរ និងស្វាគមន៍ប្រកបដោយមនោសញ្ចេតនា គោរពរាប់អានជាទីបំផុត និងបានជម្រាបជូនគណៈប្រតិភូ ពីការវិវត្តន៍សភាពការណ៍ថ្មីៗនៅកម្ពុជា ដូចជា សាលដីកាស្ថាពរដែលតុលាការកំពូលកម្ពុជាសម្រេចរំលាយគណៈបក្សសង្គ្រោះជាតិ និងផ្អាកសមាជិកសំខាន់ៗ របស់គណបក្ស សង្គ្រោះ ជាតិចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ពីព្រោះតែគណបក្ស នេះ មានឧបាយកលដ៏ពិសពុលឃុប ឃិតជាមួយពួកបរទេសធ្វើបដិវត្តន៍ពណ៌ ក្នុងគោលបំណងបំផ្លាញ សន្តិភាព និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តម បានបន្តថា ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ ធ្នាប់សង្គមនៅតែរឹងមាំល្អប្រសើរ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែដំណើរការដោយរលូន។ រាជរដ្ឋាភិបាលនឹងបន្តដំណើរអភិវឌ្ឍប្រទេសជាតិ ដោយមាន ការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំង ប្រទេស។

ឯកឧត្តម សឹង មីញថាំង ប្រធានគណៈប្រតិភូវៀតណាម ក៏បានសម្តែងនូវការអរគុណ ចំពោះការទទូលស្វាគមន៍ របស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា ក៏ដូចជានៅមូលដ្ឋានសមុទ្ររាមថ្ងៃនេះផងដែរ ក្នុង គោលបំណងដើម្បីពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេរភាគី និងការ អភិវឌ្ឍរួមគ្នាយូរអង្វែងនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា និងបន្តរឹត បណ្តឹងបទល្មើសឆ្លង ដែននានានៅតាមព្រំដែនគោក និងព្រំដែនទឹក ពិសេសការផ្លាស់ ប្តូរពត៍មានពីគ្នាទៅវិញ ទៅមកឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕

ដោយ ងូ សុមុនី

Share
    Download PDF

Comments are closed.