ប្រទេសចិនមានវិវាទពាណិជ្ជកម្មយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ២០១០
បកប្រែដោយលោក ង៉ែត សូផាត AKP ភ្នំពេញ–
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានឲ្យដឹងថា អនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក ហ្ស៊ុង សាន បានថ្លែង គូសបញ្ជាក់កាលពីថ្ងៃពុធកន្លងមក នៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននៅតែជាអ្នករងគ្រោះដ៏ធំ នៃលិទ្ធិ ឧបត្ថម្ភទុនខាងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១០ ហើយប្រទេសចិនបានប្រឈមមុខ ទល់នឹងវិវាទ ពាណិជ្ជកម្មចំនួន ៦៤ ពីឆ្នាំកន្លងមក ដែលមានតំលៃប្រហែល៧ពាន់លានដុល្លារ ។
លោក ហ្ស៊ុង សាន បានថ្លែងគូសបញ្ជាក់នៅឯសន្និសិទជាតិស្តីពីការលើកកំពស់ពាណិជ្ជកម្ម ថាៈ ប្រទេសចិន មានវិវាទពាណិជ្ជកម្ម មិនត្រឹមតែជាមួយបណ្តាប្រទេសរីកលូតលាស់ប៉ុណ្ណោះទេ តែ ក៏មានវិវាទជាមួយបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ដែលទាក់ទិនខាងផ្នែកឧស្សាហកម្មជាប្រពៃ ណី ខាងឧស្សាហកម្មបច្ចេក វិទ្យាជាន់ខ្ពស់ ។
លោក ហ្ស៊ុង សាន បានថ្លែងគូសបញ្ជាក់ថា នៅក្ន្ងងទស្សនវិស័យរយៈពេលខ្លី និងរយៈមធ្យម ប្រទេសចិន នឹងធ្វើការរក្សាឲ្យបាននូវកំណើនពាណិជ្ជកម្មក្រៅប្រទេសមួយស្ថិតស្ថេរ និងអត្រាកំ ណើនសេដ្ឋកិច្ចមួយ ខ្ពស់បំផុត លំដាប់ពិភពលោក និងអត្រាកំណើនសេដ្ឋកិច្ចចិន ។
លោក ហ្ស៊ុង សាន បានថ្លែងបន្ថែមទៀតថាៈ ប្រទេសចិននឹងខិតខំប្រឹងប្រែងផងដែរ ដើម្បីឈានទៅសំរេចឲ្យ បាននូវរចនាសម្ព័ន្ធពាណិជ្ជកម្មមួយមានលំនឹងបំផុត ក្នុងការលើកទឹកចិត្ត ដល់ការនាំចូល និងការវិនិយោគ ទុនពីបរទេស ព្រមទាំងក្នុងការបង្កើនគុណភាព និងប្រសិទ្ធភាពនៃ ពាណិជ្ជកម្មក្រៅប្រទេស ។
ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនមានសន្ទុះខ្លាំងក្នុងឆ្នាំ២០១០ គឺ៣៤,៧% ក្នុងសន្ទស្សន៍ប្រ ចាំឆ្នាំ ដោយ បានកើនឡើងដល់ ២.៩៧០ពាន់លានដុល្លារ ក្នុងខណៈពេលដែលចំនួនលើសខាងពា ណិជ្ជកម្មរបស់ខ្លួនបាន ថយចុះ៦,៤% ស្មើនឹង១៨៣,១ពាន់លានដុល្លារ ៕
| Tweet |
|
|
|
|
|
|
|
|||||











