អភិបាលខេត្តសៀមរាប ដឹកនំាមន្រ្តីរាជការក្រោមឱវាទប្រារព្ធពិធី រម្លឹកខួប អនុស្សាវរីយ៍ លើកទី៦៤ ថ្ងៃបុណ្យឯករាជ្យជាតិ

AKP ខេត្ដសៀមរាប ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧–អាជ្ញាធរខេត្តសៀមរាប បានប្រារព្ធពិធី រម្លឹកខួប អនុស្សាវរីយ៍លើកទី៦៤ថ្ងៃបុណ្យឯករាជ្យ ជាតិ៩វិច្ឆិកា ១៩៥៣ និង៩ វិច្ឆិកា ២០១៧ ដែលជាថ្ងៃ ប្រវតិ្តសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស។

ក្នុងស្មារតី៩វិច្ឆិកា បានស្ថិតនៅជាប់ក្នុង បេះដូងប្រជានុរាស្ត្រខ្មែរគ្រប់រូប ហើយការប្រារព្វពិធីរម្លឹកខួប អនុស្សាវរីយ៍លើកទី៦៤ ជាថ្ងៃ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងជាថ្ងៃកំណើកងយោធពលខេមរភូមិន្ទ ដើម្បីរម្លឹកនូវស្នាព្រះ ហស្ថព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់ បានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជ បូជនីយកិច្ច ក្នុងការទាមទាឯករាជ្យនៅកម្ពុជា ឱ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់ អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ។

ក្នុងពិធីនោះដែរនៅតាមបណ្តាផែនមេបញ្ជាការយោធភូមិភាគ គណៈអភិបាលខេត្ត កងកម្លាំង ប្រដាប់អាវុធ មន្ទីរ អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូប គោរពព្រះ ដួងវិញ្ញាណក្ខន្តថ្វាយ ជូនព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតន កោដ្ឋ និងវិញ្ញាណក្ខន្តវីរៈភាពរបស់ បុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ មាតុភូមិ ក្នុងការសង្គ្រោះជាតិ និងប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិ មាតុភូមិ ដើមី្បភាពសុខសាន្តដល់ប្រជាពលរដ្ឋ កម្ពុជាទាំងមូលផងដែរ ៕

ដោយ ឃុត សៅ

Share
    Download PDF

Comments are closed.