ខេត្តឧត្តរមានជ័យប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាឯករាជ្យជាតិ ៩វិច្ឆិកា

AKP ខេត្តឧត្តរមានជ័យ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ -កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរ ខេត្ត​ឧត្តរមានជ័យ​បានប្រារព្ធពិធី​អបអរសារទរ​ខួបអនុស្សាវរីយ៍​លើកទី៦៤​ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​(១៩៥៣- ​២០១៧) ​នៅបរិវេនវិមាន​រំលឹកគុណ(វិមានឯករាជ្យ)ក្នុងសួនច្បារបឹង​ស្នោមុខ​សាលាខេត្ត​ ដោយមាន​ការនិមន្ត​ ចូលរួមពី​ព្រះសង្ឃថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ ​អ្នកគ្រូ ​សិស្សានុសិស្ស​ និងប្រជាពលរដ្ឋ​ប្រមាណជាង ១.០០០នាក់ ។

ឯកឧត្តម ស ថាវី អភបាលនៃគណៈអភិបាលខេត្តបានរម្លឹកអំពីប្រវត្តិនៃទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា​ ដែលបាន​លើកឡើង​ពីស្នាព្រះហស្ត​របស់ព្រះករុណា​ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ​បាន​លះបង់​ព្រះកាយ​ពល​ដើម្បីជាតិ ​និងប្រជារាស្ត្ររបស់ព្រះអង្គ ។

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺជាខួបអនុស្សាវរីយ៍ទី៦៤ ដែលថ្នាក់ដឹកនាំទូទាំងប្រទេស​ចូល​រួមគោរព​វិញ្ញាណ​ក្ខន្ធអតីតវីរយុទ្ធជន​ ដែលបាន​ពលីជីវិត​ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ប្រកប​ដោយទឹកចិត្ត​ដឹងគុណ​ដ៏ជ្រាលជ្រៅបំផុត ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានប្តេជ្ញាថែរក្សានូវអធិបតេយ្យភាពរបស់កម្ពុជា និង​បានអំពាវនាវដល់ប្រជាពលរដ្ឋយើងឱ្យភ្ញាក់រលឹកទាំងអស់គ្នាក្នុងការចូលរួមថែរក្សាសន្តិភាពឱ្យបាន​គង់វង្សយូរអង្វែង ៕

ដោយទិត ស៊្រ

Share
    Download PDF

Comments are closed.