អាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦៤​​ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ -រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្កើត ឡើង​នូវ​ព្រឹត្តិការណ៍​ ដង្ហែក្បួន​ព្យុះហយាត្រា​ធ្វើដំណើរ​ដោយថ្មើរជើង​ និងជិះកង់ ម៉ូតូដែលមាន​អ្នក​ចូលរួម​ជិត ​៥.០០០នាក់ កាលពីរ​សៀល​ ថ្ងៃទី០៩ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ដើម្បីចូលរួម​អបអរសាទរ​រម្លឹក​ខួបលើក​ទី៦៤នៃ​ទិវាបុណ្យឯក ​រាជ្យជាតិពី​នឹមត្រួតត្រា​របស់អាណា​និគម​​បារាំង(១៩៥៣-២០១៧)។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សួន បវរ បានដឹកនាំក្បួនដំណើរនេះដោយ មានការនិមន្ត ចួលរួម​អបអរសាទរ​គាំទ្រពី​ព្រះសង្ឃ​ មន្ត្រីរាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ សិស្សានុសិស្ស ប្រជា​ពលរដ្ឋ​ដោយបាន​ធ្វើដំណើរ​ចេញពី​សាលាខេត្តដង្ហែតាមដងផ្លូវនានា ក្នុងទីប្រជុំជនក្រុង​សិរីសោភ័ណ​ ហើយមកជួប​ជុំប្រមូលផ្តុំគ្នា​ប្រារព្ធពិធីនៅ​​​ក្នុងបរិវេណសួន​មានជ័យ​។

ឯកឧត្តម សួន បវរ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះក្រោមប្រធានបទ «ជួបជុំគ្នា​រឹត​ចំណង​មិត្តភាព​ សាមគ្គីភាព​ ស្នាមញញឹម​ខ្មែរតែមួយ» គឺដើម្បីចូលរួមអបអរទិវា បុណ្យឯករាជ្យ​ជាតិ ​៩វិច្ឆិកា ​ដែលយើង​ដណ្តើមបាន​ពីបារាំងក្រោម​ស្នាព្រះហស្ត​សម្តេចព្រះ បរមរតនកោដ្ឋ ព្រះកុរណា​ សម្តេចព្រះ​នរោត្តម​ សីហនុ ដែល​ប្រជាជនទូទាំងប្រទេសកម្ពុជា បានប្រសិទ្ធ​នាម​ថ្វាយ​ព្រះអង្គថា ព្រះវររាជបិតា​ឯករាជ្យជាតិ។

ឯកឧត្តមបានរម្លឹកថា កាលពីប្រទេសជាតិយើងស្ថិតក្រោមអាណានិគមរបស់​បារាំង​​ នោះ វា​បាន​ដិតដាម​​នូវ​ភាព​ល្វីង​​ជូរចត់​​ជាច្រើន​​ ​ហើយ​​ពេលដែល​​មាន​ឯករាជ្យ​ជាតិ​​វិញឃើញ​ថា ប្រទេស​កម្ពុជា​មានការ​រីក​​ច្រើន​លើ​គ្រប់​​វិស័យ។ ​ឯកឧត្តមបាន​បន្តទៀតថា ផ្តើមចេញពីគំរូ ព្រះវីរភាពនេះ រាជរដ្ឋា​ភិបាលកម្ពុជា​ក្រោមកិច្ចដឹក​នាំដ៏ឈ្លាស​វៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ ខ្ពស់របស់​សម្ដេចអគ្គ​មហាសេនាបតីតេជោ​ ហ៊ុន សែន ​ជាប្រមុខ ​បានធ្វើឱ្យប្រទេសជាតិទាំង មូលមាន​ការអភិវឌ្ឍរីក​ចម្រើន​លើគ្រប់ហេដ្ឋារ​ចនាសម្ព័ន្ធ ​និងបានលើកកម្ពស់​ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ​កាន់តែ​មានភាព​ល្អប្រសើរឡើង​ពីមួយថ្ងៃទៅមួយថ្ងៃ។ ​ ​

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានបន្តទៀតថា ការបង្កើតព្រឹត្តិការណ៍នេះក៏ ធ្វើឡើង​ដើម្បីបំផុស​ស្មារតីរបស់​ប្រជាពលរដ្ឋ​យើងឱ្យភ្ញាក់​រលឹកទាំងអស់គ្នា ក្នុងការចូលរួមថែ រក្សា ការពារ​បរិស្ថាន​កាត់បន្ថយ​ផ្សែងពុល​ ដើម្បីឱ្យទីក្រុង​យើងមានភាពបៃតង និងបង្កឱ្យមាន ភាពសប្បាយ​រីករាយ​ជូនដល់បង​ប្អូនប្រជាពលរដ្ឋ ​ជាពិសេសនោះស្រទាប់យុវវ័យយើងដើម្បី ឱ្យពួកគាត់​ចូលរួម​ហាត់ប្រាណ​លេងកីឡាឱ្យ​បានច្រើន​និង​ត្រូវចៀស​ឱ្យ​ឆ្ងាយពីគ្រឿងញៀន៕

ដោយ ឈុន សារ៉ាត

Share
    Download PDF

Comments are closed.