អភិបាលខេត្ដក្រចេះ ចូលរួមរម្លឹកខួបអនុស្សាវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា

AKP ខេត្ដក្រចេះ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧–  ឯកឧត្តម  សរ   ចំរុង  អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី ០៩ វិច្ឆិកា ២០១៧ បានអញ្ជើញចូលរួមរម្លឹកខួបអនុស្សាវរីយ៍លើកទី ៦៤ ទិវាបុណ្យឯករាជ្យជាតិ ​និងថ្ងៃ បង្កើតកងយោធពលខេមរភូមិន្ទ  ៩ វិច្ឆិកា​  ១៩៥៣ និង ៩វិច្ឆិកា  ២០១៧ កាលពី ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងអង្គពិធីរំម្លឹកខួបអនុស្សាវរីយ៍ លើកទី ៦៤ ទិវាឯករាជ្យជាតិ និង ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ   ៩ វិច្ឆិកា នេះ ឯកឧត្តម  សរ  ចំរុង  អភិបាលខេត្តក្រចេះ បានសម្តែងនូវក្តីសោមនស្សរីករាយនិងប្រកបដោយ មោទនភាពបំផុតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រារព្វបុណ្យឯករាជ្យជាតិ  ៩ វិច្ឆិកា ដ៏មហោឡា រិកនេះ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា​ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ​ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ចដើម្បី ទាមទារឯករាជ្យឱ្យរួចចាក ផុតពីនឹកអាណានិគមនិយមបារាំង និងការបង្រួបបង្រួមផ្សះផ្សារជាតិឡើងវិញក្រោយភ្លើងសង្គ្រាមក្នុង ស្រុកអស់រយៈពេលជាងពីរទសវត្សនិងធ្វើឱ្យប្រជាជនកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍ។

ឯកឧត្តម អភិបាលខេត្ដ បានលើកឡើងថា ខួបអនុស្សាវរីយ៍លើកទី ៦៤ ទិវាឯករាជ្យជាតិ និងថ្ងៃកំណើតកង យោធពលខេមរភូមិន្ទ ៩ វិច្ឆិកា បានធ្វើឱ្យជាតិខ្មែរទាំងមូលចងចាំជានិច្ចនូវករុណាទិគុណសម្តេចឪ ជាព្រះបិតា ឯករាជ្យជាតិ ដែលព្រះអង្គបានយកធ្វើការតស៊ូទាមទារមកវិញដោយជោគជ័យនូវ ឯករាជ្យជាតិកម្ពុជាពី អាណានិគមនិយមបារាំង៕

ដោយ ជួន សុជាតិ

 

Share
    Download PDF

Comments are closed.