សម្តេចឳ សម្តេចម៉ែ និង ព្រះមហាក្សត្រ យាងមាតុភូមិនិវត្តន៍ពីប្រទេសចិន

AKP ភ្នំពេញថ្ងៃទី២៨ តុលា​ឆ្នាំ២០០១

ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រមទាំងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានយាងមាតុភូមិ និវត្តន៍មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី ២៧ តុលា បន្ទាប់ពីព្រះរាជមាតា បិតា និង ព្រះរាជា បានយាងព្រះរាជដំណើរដាច់ដោយឡែកពីគ្នា ទៅគង់ប្រថាប់នៅព្រះរាជដំណាក់នៅក្នុងទីក្រុងប៉េកាំង​ប្រទេសចិនដើម្បីទទួលការពិនិត្យ និង ព្យាបាលព្រះរោគដោយក្រុមវេជ្ជបណ្ឌិតចិនជាមិត្តនោះ។

សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស នាហ្មឺនសព្វមុខមន្រ្តី ព្រមទាំងអ្នកការទូត ប្រទេសជាមិត្តប្រចាំនៅកម្ពុជា បានចូលរួម ក្នុងពិធីទទួលព្រះរាជដំណើររបស់សម្តេចឳ សម្តេច ម៉ែ និង ព្រះមហាក្សត្រ នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ៕

រូបថត ជ័យ ភូមិពល

    Download PDF

Comments are closed.