សិក្ខាសាលាស្ដីពីរបាយការណ៍វឌ្ឍនភាពរបស់កម្មវិធីសាកល្បងលើបច្ចេកទេសក្រោយប្រមូលផល

AKP ផ្នំពេញ ថ្ងៃទី​២៨ តុលា​ ឆ្នាំ២០១១

នាយកដ្ឋានគ្រប់គ្រងកិច្ចការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានរៀបចំនាថ្ងៃទី ២៧តុលា ​នៅភ្នំពេញ បើកសិក្ខាសាលាស្ដីពីរបាយការណ៍វឌ្ឍនភាពរបស់ កម្មវិធីសាកល្បងលើបច្ចេកទេសក្រោយប្រមូលផល និងកម្មវិធី ស្ពានចម្លងបន្តជំនាញសំរាប់អ្នកជនបទក្រីក្រ អ្នកពាក់ព័ន្ធនិងការបណ្ដុះបណ្ដាល ក្រោមការ ឩបត្ថម្ភមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី។

ឯកឩត្តមពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  ជាគណៈអធិបតីក្នុងសិក្ខា សាលាបានមានប្រសាសថាៈ   សិក្ខាសាលានេះមានគោលបំណងពិភាក្សារវាង អង្គភាពសម្របសម្រួល គម្រោង ( PCU ) ជាមួយអ្នកពាក់ព័ន្ធនិងការបណ្ដុះបណ្ដាលដើម្បីពិនិត្យ ឡើងវិញលើកម្មវិធីសាកល្បងនេះ​ជាមួយបទ ពិសោធន៏កន្លងមក ​និងការចូលរួមសំរាប់ថ្ងៃខាង មុខរបស់ NGO ព្រមទាំងគាំទ្រអោយមានសញ្ញាបត្រ ជាន់ខ្ពស់ សម្រាប់កម្មវិធីនេះ។

រូបថត ប៉ាល់ សុង

    Download PDF

Comments are closed.