លោកអូបាម៉ា នឹងធ្វើទស្សនកិច្ចនៅអូស្ត្រាលី
AKPភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១—
សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាៈ ប្រធានាធិបតី ស.រ.អា លោកបារ៉ាក់ អូបាម៉ា នឹង ថ្លែងទៅកាន់ សភាអូស្ត្រាលី និងទស្សនាទីក្រុងដារវីន នៅពេលលោកធ្វើដំណើរទៅទីនោះនៅខែក្រោយ ។
ដោយរំលឹកពីគំរោងរបស់ប្រធានាធិបតីនោះ សេតវិមាននិយាយថា ដំណើរទស្សនៈរបស់លោក អូបាម៉ា ទៅកាន់ ដារវីន រដ្ឋធានីនៃរដ្ឋទឹកដីភាគខាងជើងនោះ គឺជាទស្សនកិច្ចលើកដំបូងបង្អស់ដែល ប្រធា នាធិបតីស.រ.អា កំពុង កាន់តំណែង មិនដែលធ្វើដំណើរទៅកាន់ទីក្រុងនោះឬរដ្ឋនោះ ។
ទស្សនកិច្ចនៅថ្ងៃទី១៦ – ខែវិច្ឆិកា ធ្វើឡើងតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកស្រីជូលូយ៉ា ហ្គីឡាដ ដើម្បីប្រារព្ធខួបសន្ធិសញ្ញាសន្តិសុខទី ៦០ដែលបានបញ្ចូលប្រទេសទាំងពីរ ហើយនិងប្រទេសនូវេល ហ្សេឡង់ ដើម្បីធ្វើសហប្រតិបត្តិការស្តីពីបញ្ហាការពារ ។
សន្ធិសញ្ញាដែលគេស្គាល់ថា ANZUS ត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ ១៩៥១ ដោយប្រទេស អូស្រ្តាលី ប្រទេស នូវែលហ្សឡង់ និងស.រ.អា ។ សេតវិមាននិយាយថា សន្ធិសញ្ញានេះ បានដើរតួនាទី ដ៏សំខាន់មួយនៅក្នុង សន្តិ សុខនៃតំបន់អាស៊ី- ប៉ាស៊ីហ្វ៊ីក ទាំងមូល ៕
( ប្រភពស៊ីនហួ , បកប្រែដោយលោក ដួង ប៊ុណ្ណារិទ្ធ ) វាយអត្ថបទៈ សុទ្ធ
| Tweet |
|
|
|
|
|
|
|
|||||











