លោកស្រីគ្លីនតុនដាក់ចេញនូវយុទ្ធសាស្រ្តផ្លូវបីសម្រាប់អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន
AKP ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១១—
រដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី ហ្វីលឡារី គ្លីនតុន បានដាក់ចេញនូវយុទ្ធសាស្រ្តមានផ្លូវបី គឺប្រយុទ្ធ, ចរចា និងកសាងនៅក្នុងការដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ។
ថ្លែងនៅឯការធ្វើសវនាការមួយ ដែលធ្វើឡើងដោយគណៈកម្មាធិការកិច្ចការបរទេស របស់សភា លោកស្រី គ្លីនតុន បាននិយាយថាអាមេរិកនឹងធ្វើតាមផ្លូវទាំងបីនេះតែម្តង ព្រោះថាពួកគេកំពុងតែពង្រឹង កម្លាំងទៅវិញទៅមក ។
លោកស្រីបាននិយាយថា ឱកាសទទួលបានជោគជ័យសម្រាប់ផ្លូវទាំងបីនេះ ត្រូវបានគេបង្កើន ឡើងយ៉ាងខ្លាំង តាមរយៈកិច្ចសហប្រតិបត្តិការដ៏ខ្លាំងពីរដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន។
ចំពោះការប្រយុទ្ធ លោកស្រីបានកត់សំគាល់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ក្រុងអ៊ីស្លាម ម៉ាបាត កាលពី សប្តាហ៍កន្លងទៅ ប្រមុខនាយសេនាធិការរួម លោក ម៉ារទីន ដេមស៊ី, នាយក CIA លោក ដាវីដប៉េត្រាអឺស និង លោកស្រីបានថ្លែងនូវសារ “តែមួយដែលឯកភាពគ្នា” ទៅកាន់ ប្រទេសប៉ាគីស្ថាន នៅក្នុង ការខិតខំប្រឹងប្រែងមួយ ដើម្បីដោះស្រាយកង្វល់ស្តីពីពួកសកម្មប្រយុទ្ធ ដែលមានជម្រកយ៉ាងមាន សុវត្ថិភាព នៅខាងក្នុងប្រទេសនេះ ៕
( ប្រភពស៊ីនហួ , បកប្រែដោយលោក ប៉ិន មឿន ) វាយអត្ថបទៈ ធន
| Tweet |
|
|
|
|
|
|
|
|||||











