សិស្សជាង៧០០ទទួលការបណ្តុះបណ្តាលគម្រោងសាកល្បងនិងកម្មវិធីស្ពានចម្លងបន្តជំនាញសម្រាប់ អ្នកជនបទក្រីក្រ
AKP ភ្នំពេញថ្ងៃទី ២៨ តុលា ២០១១—
សិស្សចំនួនជាង៧០០នាក់ ក្នុងឃុំចំនួន ៤៤ នៅក្នុងខេត្តចំនួន ៤ បានទទួលការបណ្តុះបណ្តាល តាមរយៈ គម្រោងសាកល្បងលើបច្ចេកទេសក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញសម្រាប់ អ្នកជន បទក្រីក្រ ដែលបច្ចុប្បន្នគម្រោងនេះបាននឹងកំពុងដំណើរការរបស់ខ្លួនបានរយៈពេលពីរឆ្នំាកន្លះ មកហើយ ។
បើតាមប្រសាសន៍លោកស្រី ទុង សុភាព ជំនាញការប្រធាននៃគម្រោងសាកល្បងលើបច្ចេកទេស ក្រោយ ប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញសម្រាប់អ្នកជនបទក្រីក្រនេះកកើតទើ្បងក្រោមការ ជួយឧប ត្ថម្ភរបស់មូលនិធិជប៉ុនកាត់បន្ថយភាពក្រីក្រ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
គម្រោង នេះមានរយៈពេល៣ឆ្នំា ដោយគិតពីថ្ងៃទី២ ខែកក្កដា ឆ្នំា២០០៩ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នំា២០១២ ដោយជ្រើសរើសយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តបាត់ដំបងមាន១២ឃុំ វិទ្យាស្ថានពហុបច្ចេកទេស ខេត្ត កំពង់ចាមមាន ១៥ឃុំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបមាន ១២ឃុំ និងវិទ្យាស្ថាន ជាតិ ពហុបច្ចេកទេសកម្ពុជារាជធានីភ្នំពេញមាន ៥ ឃុំ ជាទីតាំងសាកល្បងគម្រោងនេះ។
ចំពោះគោលដៅ ចម្បងនៃកម្មវិធីស្ពានចម្លងបន្តជំនាញនេះ គឺសាកល្បងការបង្កើតធ្វើឲ្យកម្មវិធីកាន់តែប្រ សើរទើ្បង ចំពោះសិស្សដែលបោះបង់ការសិក្សាមានគំរូ៣ សម្រាប់អ្នកដែលចង់បន្តការសិក្សា តែគេមិន មានចំណេះ ដឹង គណិតវិទ្យា រូបវិទ្យា គីមី និងភាសាខ្មែរគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមកម្មវិធីវិញ្ញាបនបត្រ ឬចង់ បានការងារ ធ្វើនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ទី២ គោលដៅនៃគម្រោងនេះ នឹងបន្តការកែតម្រូវគំរូនិមួយៗ ទៅលើ សកម្មភាពជាង២ឆ្នំានៃការអនុវត្ត ដូចនេះគ្រឹះស្ថានសិក្សាទាំង៣៨ អាចជ្រើសរើសគំរូណាមួយ ដែលអាច សមរម្យតាមខេត្តរបស់គេ។
គោលដៅទី៣នៃគម្រោងនេះ គឺធ្វើឲ្យប្រសើរទ្បើង ក្នុងការភ្ជាប់ទំនាក់ទំនង ពីកម្មវិធី ។ តាមលទ្ធផលនៃ ការបណ្តុះបណ្តាលជំហាន ទី១ របស់គម្រោងនេះនៅក្នុង៣មជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេសឆ្នាំ២០១០ សិស្សដែលបោះបង់ការសិក្សាបានប្រលងជាប់ជាស្ថាពរចំនួន ២៦៩នាក់ និងជំហានទី២ឆ្នំា២០១១ចំនួន ៤៣២នាក់ ស្មើនឹងជាង ១០០ភាករយនៃគម្រោងផែនការចំនួន ៧០០នាក់ ក្នុងរយៈពេល៣ឆ្នំា។
លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយក គម្រោងបាន មានប្រសាសន៍ឲ្យដឹងថា សិក្ខាសាលាស្តីពីរបាយការណ៍វឌ្ឍនភាពរបស់គម្រោងសាកល្បង លើបចេ្ចក ទេសក្រោយប្រមូលផល និងកម្មវិធីស្ពានចម្លងបន្តជំនាញសម្រាប់អ្នកជនបទក្រីក្រនាពេលនេះ ក្នុងគោលបំ ណងពិភាក្សារវាងអង្គភាពសម្របសម្រួលគម្រោង (PCU) ជាមួយអ្នកពាក់ព័ន្ធនឹងការបណ្តុះ បណ្តាលដើម្បី ពិនិត្យទ្បើងវិញលើកម្មវិធីស្ពានចម្លង បន្តជំនាញ និងកម្មវិធីបចេ្ចកទេសកែឆ្នៃចំណីអាហារ ក្រោយពេល ប្រមូលផលពីមុនរហូតដល់បច្ចុប្បន្នជាមួយបទពិសោទកន្លងមក និងធ្វើសមាហរណកម្ម កម្មវិធីស្ពាន ចម្លង បន្តជំនាញជាមួយនឹងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងការចូលរួមសំរាប់ថ្ងៃខាងមុខ របស់ NGO ព្រមទាំង គាំទ្រឲ្យមានសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសសម្រាប់កម្មវិធីបច្ចេកទេសកែឆ្នៃចំណី អាហារក្រោយពេលប្រ មូលផលដោយសិក្សារយៈពេលពីរឆ្នំា និងធ្វើការកែលម្អកម្មវិធីបរិញ្ញាបត្រផ្នែក កម្មវិធីស្ពានចម្លងបន្តជំ នាញអាចបន្តជំនាញបន្តទៅទៀត និងរៀបចំផែនការគម្រោងបន្តឲ្យបានរួចរាល់។
លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុងអង្គសិក្ខាសាលាទាំងមូលផ្លាស់ប្តូរយោបល់គ្នា ជាពិសេសធ្វើយ៉ាងណាដើម្បីពង្រឹងគុណភាពអប់រំក្នុងគម្រោងនេះឲ្យបានល្អថែមទៀត តម្រូវទៅតាមទី ផ្សារការងារ ឲ្យស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ ប្រជាពលរដ្ឋ ៕
ដោយលោក ប៉ាល់ សុង
| Tweet |
|
|
|
|
|
|
|
|||||











