អាជ្ញាធរក្រុងព្រះសីហនុ ចុះពង្រឹងសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈ

AKP ភ្នំពេញថ្ងៃទី ២៨ តុលា ២០១១—

កំលាំងសមត្ថកិច្ច របស់សាលាក្រុងព្រះសីហនុ ដឹកនាំដោយលោក រាជ សុវណ្ណ អភិបាលរងក្រុង ព្រះសី ហនុ បានចុះរុះរើតូប ស្តង់លក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះ សី ហនុ កាល ពីថ្ងៃទី ២៥ តុលា ឆ្នាំ២០១១។

តាមសេចក្តីជូនដំណឹងរបស់គណៈបញ្ជាការឯកភាពសង្កាត់លេខ៣ និងយោងតាមស្មារតីអង្គប្រជុំ របស់ គណៈ បញ្ជាការ ឯកភាពក្រុងព្រះសីហនុ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១០ ស្តីពីការធ្វើសណ្តាប់ធ្នាប់ សាធារ ណៈ ក្នុងក្រុង។ 

តាមការពិនិត្យជាក់ស្តែង នៅតាមចិញ្ចើមផ្លូវសាធារណៈមានបងប្អូនប្រជាពលរដ្ឋ បាននឹងកំពុងតាំងតូប ស្តង់ លក់ដូរលើចិញ្ចើមផ្លូវសាធារណៈ វិថី១៩មិថុនា ចាប់ពីកែងទល់មុខអនុវិទ្យា ល័យសម្តេចឪ រហូតដល់ កែងវិថី ២ធ្នូ រង្វង់មូលនាគព័ន្ធ ឆ្មេរឯករាជ្យ ដោយគ្មានសណ្តាប់ធ្នាប់។ 

ដើម្បី រក្សារបៀបរៀបរយសាធារណៈតាមដងផ្លូវអោយបានល្អប្រសើរ ចូលរួមចំណែកក្នុងការកែលំអ សោភ័ណ ភាពទីក្រុង ឲ្យសមស្របជាក្រុងទេសចរណ៍នេះ អាជ្ញាធរក្រុងសំណូមពរ សូមបងប្អូនប្រញាប់ រួសរាន់ រុះរើ ស្តង់តូប ឲ្យបានរួចជាស្ថាពរដោយខ្លួនឯង ចាប់ពី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១០ រហូតដល់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១០ជាកំណត់។ ក្នុងករណីបងប្អូន មិនបានអនុវត្តតាមសេចក្តី ជូនដំណឹងខាងលើនេះ ទេ ផុតកំណត់គណៈ បញ្ជាការឯកភាពសង្កាត់ និងសុំគោលការណ៍ទៅគណៈអភិបាលក្រុងព្រះសីហនុ ដើម្បី សហការចុះរុះរើ ប្រ មូលសំភារៈទាំងនោះ ដោយមិនធានាពីការខូចខាត ទ្រព្យសម្បត្តិរបស់បងប្អូន។ 

រហូត មកដល់បច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋ មិនបានអនុវត្តសេចក្តីជូនដំណឹងរបស់សង្កាត់ទើបអាជ្ញាធរ ក្រុងចុះ ធ្វើការរុះរើសំណង់ទាំងនោះ។

លោក រាជ សុវណ្ណ អភិបាលរងក្រុងព្រះសីហនុ បានមានប្រសាសន៍អោយដឹងថា ការចុះ អនុវត្តន៍ ចុះរុះរើ សំណង់តូប លក់ដូរ នៅលើដីចំណីផ្លូវ២៨មិថុនា ( វិថី១៩មិថុនា )ចាប់ពីកែងទល់មុខអនុ វិទ្យាល័យសម្តេចឪ រហូតដល់កែងវិថី ២ធ្នូ រង្វង់មូលនាគព័ន្ធ (ឆ្មេរឯករាជ្យ ) គឺតាមសេចក្តីជូនដំណឹងរបស់ សាលាសង្កាត់លេខ៣ លេខ ០០៦/១០ស.ជ.ណ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១០។ ដើម្បីកែលំអ និងរៀបចំ សោភ័ណភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ នៅក្នុងក្រុងអោយបានស្អាតល្អ សក្តិសមជាទី ក្រុងទេសចរណ៍ និងដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ ដែលនឹងប្រារឰធ្វើឡើងនៅខែធ្នូ ឆ្នាំ២០១១ខាង មុខលើទឹកដី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

ព្រោះវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យអាទិភាព មួយដើរតួជា ម៉ាសបៃតង រួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងការការពារបរិស្ថាន និងអភិរក្ស ធនធានធម្មជាតិ ពោលគឺ ចូលរួមដល់ការកសាង សេដ្ឋកិច្ចបៃតងនៅកម្ពុជា ។

អាស្រ័យដោយអំណោយផលខាងសក្តានុពលធនធានធម្មជាតិ ដ៍សំបូរបែប នៅតំបន់ឆ្មេរសមុទ្រកម្ពុជា ដែលជាសមាជិកក្លឹបឆ្មេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ធ្វើឲ្យ កំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តនៅ ខេត្តព្រះសីហនុមានការកើនឡើងពីមួយ ឆ្នាំទៅមួយឆ្នាំគួរឲ្យ កត់សំ គាល់។ 

ដូច្នេះការចុះរុះរើ សំណង់នាពេលនេះ គឺដើម្បីរៀបចំកែលំអរសោភ័ណ ភាពក្រុង ព្រះសីហនុ ឲ្យកាន់តែប្រ សើរឡើងថែមទៀត៕ 

ដោយលោក ងូ សុមុនី

    Download PDF

Comments are closed.